មូលនិធិ IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក ព្រមានពីការកើនឡើងហានិភ័យ

Oplus_131072

(វ៉ាស៊ីនតោន)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចសកលរបស់ខ្លួនសម្រាប់ឆ្នាំក្រោយ និងបានព្រមានពីការកើនឡើងហានិភ័យដែលបណ្តាលមកពីកត្តានានារាប់ចាប់ពីសង្គ្រាមរហូតដល់ការគាំពារនិយមផ្នែកពាណិជ្ជកម្ម ទោះបីជាបានកោតសរសើរធនាគារកណ្តាលសម្រាប់ការគ្រប់គ្រងអតិផរណាបានល្អដែលមិនបង្កឱ្យប្រទេសធ្លាក់ចូលក្នុងការដើរថយក្រោយសេដ្ឋកិច្ច។

Oplus_131072

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់របាយការណ៍បច្ចុប្បន្នភាពស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់មូលនិធិ IMF ដែលបានចេញផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកនឹងកើនឡើង ៣,២% នៅឆ្នាំ២០២៥ ពោលគឺធ្លាក់ចុះ ០,១ពិន្ទុភាគរយធៀបនឹងការព្យាករកាលពីខែកក្កដា។ មូលនិធិ IMF បានរក្សាការព្យាករសម្រាប់ឆ្នាំ២០២៤នេះនៅដដែលគឺមានអត្រា ៣,២% ។ អតិផរណានឹងថយចុះមកត្រឹម ៤,៣% នៅឆ្នាំក្រោយ ពី ៥,៨% ក្នុងឆ្នាំ២០២៤។

ស្ថាប័នផ្តល់ប្រាក់កម្ចីនេះព្រមានរយៈពេលពីរឆ្នាំមកហើយថា សេដ្ឋកិច្ចពិភពលោកទំនងជានឹងកើនឡើងក្នុងកម្រិតមធ្យមបច្ចុប្បន្នរបស់ខ្លួនក្នុងរយៈពេលមធ្យម ពោលគឺជាអត្រាតិចតួចពេកដែលមិនអាចផ្តល់លទ្ធភាពឱ្យប្រទេសនានានូវធនធានដែលពួកគេត្រូវការដើម្បីកាត់បន្ថយភាពក្រីក្រ និងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុឡើយ។

ប្រធានសេដ្ឋវិទូរបស់ធនាគារពិភលោកលោក Pierre-Olivier Gourinchas ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារ Bloomberg ខណៈថ្លែងនៅក្នុងសន្និសីទព័ត៌មានខ្លីមួយថា៖ «ហានិភ័យកំពុងកើនឡើងឆ្ពោះទៅរកការធ្លាក់ចុះ ហើយភាពមិនប្រាកដប្រជានៅក្នុងសេដ្ឋកិច្ចពិភពលោកកើនឡើង»។

លោកបានមានប្រសាសន៍ថា «មានហានិភ័យភូមិសាស្ត្រនយោបាយ និងអាចកើតមានការកើនឡើងជម្លោះក្នុងតំបន់» ដែលអាចប៉ះពាល់ដល់ទីផ្សារទំនិញ។ លោកបានបន្ថែមថា៖ «មានការកើនឡើងកិច្ចគាំពារនិយម គោលនយោបាយគាំពារនិយម ការអាក់ខានពាណិជ្ជកម្ម ដែលអាចប៉ះពាល់ដល់សកម្មភាពសកលផងដែរ»៕