ចិន ធ្វើសមយុទ្ធយោធា នៅជុំវិញកោះតៃវ៉ាន់​

Oplus_131072

(ប៉េកាំង)៖ ចិន នៅថ្ងៃចន្ទ ទី១៤ ខែតុលានេះ បានដឹកនាំការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ ជាមួយការបញ្ជូនយន្ដហោះ និងនាវាចម្បាំងដើម្បីហាត់សមឡោមព័ទ្ធ កោះតៃវ៉ាន់ ដោយមិនបានបញ្ជាក់ថាសមយុទ្ធនេះនឹងបញ្ចប់នៅពេលណាឡើយ។ នេះបើតាមក្រសួងការពារជាតិចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

Oplus_131072

ចិន នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ បានធ្វើសកម្មភាពយោធានៅក្បែរ និងជុំវិញកោះតៃវ៉ាន់ស្ទើរតែជាប្រចាំ ហើយសមយុទ្ធនៅថ្ងៃចន្ទនេះដែរគឺជាសមយុទ្ធទ្រង់ទ្រាយធំជាលើកទី៤ ក្នុងពេលពេល២ឆ្នាំមកនេះ។ តាមក្រសួងការពារជាតិចិន សមយុទ្ធដែលមានឈ្មោះថា «Joint Sword-2024B» មានគោលដៅធ្វើតេស្ដលើសមត្ថភាពធ្វើប្រតិបត្តិការរួមគ្នា នៃ ទីបញ្ជាការប្រចាំភូមិភាគនីមួយៗទាំងអស់របស់ចិន។ សមយុទ្ធនេះបាន និងកំពុងប្រព្រឹត្តទៅនៅក្នុងតំបន់ភាគខាងជើង ភាគខាងត្បូង និងភាគខាងកើតនៃកោះតៃវ៉ាន់ ដោយ ផ្ដោតលើការត្រៀមលក្ខណៈប្រយុទ្ធទាំងផ្លូវអាកាស និងផ្លូវទឹក ការបិទខ្ទប់កំពង់ផែ និងទីតាំងសំខាន់ៗ។

គួរបញ្ជាក់ថា សមយុទ្ធយោធារបស់ចិន ត្រូវបានធ្វើឡើងបន្ទាប់ពីមេដឹកនាំតៃវ៉ាន់ បាននិយាយនៅក្នុងសុន្ទករថានាឱកាសថ្ងៃបុណ្យជាតិតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា នឹងការពារអធិបតេយ្យតៃវ៉ាន់ ហើយទទូចថាប៉េកាំង និងតៃប៉ិ មិនមែនចំណុះឱ្យគ្នាទៅវិញទៅមកនោះទេ។ ប៉េកាំងនៅថ្ងៃចន្ទនេះបាននិយាយថាសមយុទ្ធរបស់ខ្លួន គឺជា សារព្រមានមួយទៅកាន់ជនផ្ដាច់ខ្លួនដែលប៉ុនប៉ងចង់បំបែកតៃវ៉ាន់ចេញពីចិន៕