រដ្ឋមន្ត្រី ហួត ហាក់ ពិភាក្សាការងារជាមួយប្រធានសហព័ន្ធទេសចរណ៍កម្ពុជា ដើម្បីស្តាប់ស្ថានភាពអាជីវកម្ម បញ្ហាប្រឈម និងការរួមចំណែករបស់សហព័ន្ធក្នុងការអភិវឌ្ឍទេសចរណ៍

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្តាប់នូវស្ថានភាពអាជីវកម្ម បញ្ហាប្រឈម និងការចូលរួមចំណែករបស់សហព័ន្ធក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកទស្សនាប្រទេសកម្ពុជាឱ្យបានច្រើន និងមានសន្ទុះឡើងវិញសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍នៅក្រោយវិបត្តិជំងឺកូវីដ-១៩ នៅទីស្តីការក្រសួងទេសចរណ៍៕