ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្ត្រីជប៉ុន គ្រោងជួបគ្នា នាឱកាសចូលរួមកិច្ចប្រជុំអាស៊ាន

Oplus_131072

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba គ្រោងនឹងបើកកិច្ចប្រជុំកំពូលមួយជាលើកដំបូង នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលានេះ នៅក្នុងប្រទេសឡាវ ខណៈប្រទេសជិតខាងទាំ២នេះកំពុងព្យាយាមពង្រឹងទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

កិច្ចប្រជុំខាងលើ ដែលនឹងក្លាយជាកិច្ចប្រជុំលើកដំបូងបំផុត ចាប់តាំងពីលោក Shigeru Ishiba ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន កាលពីថ្ងៃទី១ ខែតុលា នឹងត្រូវ ធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន ក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង តែមិនបានបញ្ជាក់អ្វីលម្អិតបន្ថែមនោះទេ។

គួរបញ្ជាក់ថា ការប្រកាសពីជំនួបរវាងលោក Yoon និងលោក Ishiba កើតមានឡើងខណៈទីក្រុងសេអ៊ូល កំពុងព្យាយាមរក្សាទំនាក់ទំនងល្អនឹងគ្នា ក្រោមដឹកនាំរបស់លោក Ishiba ដោយបន្តកសាងភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលសម្រេចបានដោយលោក Yoon និងអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida។ លោក Yoon និងលោក Ishiba ក៏បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាលើកដំបូងផងដែរកាលពីសប្ដាហ៍មុន ដោយសន្យាថានឹងបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងបន្តកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងអ្វីដែលមេដឹកនាំទាំង២ ហៅថាការគំរាមកំហែងពីកូរ៉េខាងជើង៕