លោក Zelenskiy នឹងជួបអធិការបតីអាល្លឺម៉ង់ លោក Scholz នៅទីក្រុងប៊ែរឡាំង នៅថ្ងៃសុក្រ

(ប៊ែរឡាំង)៖ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy នឹងធ្វើដំណើរទៅកាន់ទីក្រុងប៊ែរឡាំង ដើម្បីជួបជាមួយអធិការបតីអាល្លឺម៉ង់ Olaf Scholz នៅថ្ងៃសុក្រនេះ។ នេះបើយោងតាមប្រភពពីរ ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ។

លោក Zelenskiy ក៏នឹងជួបជាមួយប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier ផងដែរ។ ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោក Zelenskiy ទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប។

កិច្ចប្រជុំកំពូលដែលបានគ្រោងទុក នៅទីក្រុង Ramstein ប្រទេសអាល្លឺម៉ង់ ត្រូវបានពន្យារពេល បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បានលុបចោលដំណើរទស្សនកិច្ចរបស់លោក៕