សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារសំឡេងពិសេសពាក់ព័ន្ធនឹងការបន្តផែនការ អភិវឌ្ឍភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលរួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់តាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់លើការកសាងផ្លូវក្រវាត់ព្រំដែន

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសារសំឡេងពិសេស ពាក់ព័ន្ធនឹងការបន្តផែនការ អភិវឌ្ឍភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលរួមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់តាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់លើការកសាង ផ្លូវក្រវាត់ព្រំដែន។