ភ្នំពេញ ៖ នៅព្រឹកនេះក្រសួងវប្បធម៌និងវិចិត្រសិល្បះបានកោះហៅកញ្ញា បរ៉ាម៉ី ម្ចាស់បទ «កណ្តៀវអូនស្រួយ» មកដុសក្អែលដោយព្រមានធ្ងន់ៗ ឲ្យបញ្ឈប់ផលិតបទចម្រៀង ដែលធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីខ្មែរ។ នេះបើយោងតាមការថ្លែងឲ្យដឹងពីមន្ត្រីក្រសួងវប្បធម៌។
សូមជម្រាបថា ការកោះហៅម្ចាស់បទខាងលើមកព្រមាន បន្ទាប់ពីមហាជនខ្មែរ ផ្ទុះការរិះគន់យ៉ាងខ្លាំង ក្រោយចម្រៀងមួយបទនេះ បានបញ្ចេញកាលពីម្សិលមិញ ហើយ មានអត្ថន័យប៉ះពាល់យ៉ាង ខ្លាំងដល់តម្លៃនៃវប្បធម៌ខ្មែរ ខណៈដែលបទចម្រៀងមួយបទនេះបង្កប់អត្ថន័យវិលទៅវិលមក ហើយទៅណាមិនឆ្ងាយពីរឿងអាសអាភាសនោះទេ។
តាមបណ្តាញសង្គមសុទ្ធតែបានលើកយកបទចម្រៀងដ៏សែនអាសអាភាសមួយនេះ មករិះគន់រហូតមានការទាមទារឲ្យដាក់ពិន័យធ្ងន់ធ្ងរដល់ម្ចាស់បទអាសអាភាសនេះថែមទៀត៕