អ៉ីស្រាអែល អះអាងពីការសម្លាប់មេបញ្ជាការក្រុម Jihad ប្រចាំតំបន់ West Bank

Oplus_131072

(ហ៊្សេរុយសាឡិម)៖ កងទ័ពអ៉ីស្រាអែល បានសម្លាប់មេបញ្ជាការប្រចាំតំបន់ម្នាក់របស់ក្រុម Jihad ដែលជាចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ នៅតំបន់ West Bank និងក្រុមសកម្មប្រយុទ្ធ ៤នាក់ផ្សេងទៀត នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ ២០២៤។

Oplus_131072

ក្រុម Jihad បានឱ្យដឹងថា លោក Muhhamad Jabber ដែលគេស្គាល់ថា Abu Shujaa ប្រធានបណ្តាញអ្នកប្រយុទ្ធនៃជំរំជនភៀសខ្លួន Nur Shams បានស្លាប់អំឡុងការបាញ់បោះដាក់គ្នា នៅជុំវិញវិហារឥស្លាមមួយ ក្នុងទីក្រុង Tulkarm។ យុទ្ធជនប៉ាឡេស្ទីន ៤នាក់ផ្សេងទៀត ក៏ត្រូវបានសម្លាប់ផងដែរ។

កងទ័ពអ៉ីស្រាអែលរាប់រយនាក់ ដោយប្រើឧទ្ធម្ភាគចក្រ ដ្រូន និងរថពាសដែក បានវាយឆ្មក់ចូលទីប្រជុំជនក្នុងទីក្រុង Tulkarm, Jenin និងតំបន់ជ្រលងភ្នំ Jordan កាលពីថ្ងៃពុធ។ បណ្តាញរបស់ក្រុម Jihad នៅទីក្រុង Tulkarm បានទទួលស្គាល់ការស្លាប់របស់ Abu Shujaa ហើយថាក្រុមអ្នកប្រយុទ្ធរបស់ខ្លួន បានវាយប្រហារលើកងកម្លាំងអ៉ីស្រាអែល នៅជិតវិហារ Abu Ubaida។ តាមសាក្សីរបស់ Reuters ការប្រយុទ្ធគ្នានោះ ធ្វើឱ្យប្រព័ន្ធភ្ជាប់ទំនាក់ទំនាក់នៃក្រុមហ៊ុន Jawwal ត្រូវកាត់ផ្តាច់ទាំងស្រុង ខណៈ Jawwal គឺជាក្រុមហ៊ុនទូរគមនាគមន៍សំខាន់មួយ ក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍សំខាន់ ២ សម្រាប់តំបន់ហ្កាហ្សា និង West Bank៕