ជនដែលកាត់តក្លែងបន្លំ QR Code ចូល «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន, ជនល្មើសសារភាពទោសកំហុស

Oplus_131072

(ភ្នំពេញ)៖ បន្ទាប់ពីស្រាវជ្រាវ សមត្ថកិច្ចបានឃាត់ខ្លួនជនខិលខូច ដែលបានកាត់តក្លែងបន្លំ QR Code ឆបោកប្រាក់ពីប្រជាពលរដ្ឋ បរិច្ចាគដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»។

ជនល្មើសរូបនេះ មានឈ្មោះ សុំ កញ្ចណាក់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាអ្នករត់តុ។

ជនល្មើសរូបនេះបានសារថា រូបគេ និងបក្ខពួកបានក្លែងបន្លំ QR Code ភ្ជាប់ជាមួយសារលិខិតថ្លែងអំណរគុណ របស់សម្តេចធិបតី និងបានផ្ញើទៅ Group Telegram មួយដែលមានឈ្មោះថា «មូលធិនិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ក្នុងគោលបំណងក្លែងបន្លំឱ្យប្រជាពលរដ្ឋ ផ្ញើថវិកាចូលមកគណនីរបស់ខ្លួន។

ជនល្មើសរូបនេះបានសារភាពថាខ្លួន និងបក្ខពួកពិតជាបានក្លែងបន្លំកាត់ត QR Code និងផ្ញើចូលGroup Telegram ឆបោកប្រជាពលរដ្ឋ ឱ្យវេរប្រាក់ឱ្យខ្លួន និងបក្ខពួកពិតប្រាកដមែន។

សូបជម្រាបថា សូមបញ្ជាក់ថា QR Code ឬគណនីរបស់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» មានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងផ្លូវការ របស់សម្តេចធិបតី និងតាមបណ្តាញព័ត៌មានក្នុងស្រុកមួយ ដែលភ្ជាប់ជូនដូចខាងក្រោម។

សម្រាប់ការចូលរួមជាសាច់ប្រាក់ សូមទាក់ទង ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី តាមរយៈ Telegram & CoolApp: 012 961 971. ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី «អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២»។

សូមបរិច្ចាគតាមរយៈគណនីធនាគារដូចខាងក្រោម៖

ឈ្មោះគណនី៖ «Foundation for Border Infrastructure Development»
១៖ ធនាគារកាណាឌីយ៉ា Canadia Bank: 1341325012 (KHR) , 1341325011 (USD)
២​៖ ធនាគារអេហ្វធីប៊ី FTB Bank: 100020166686 (KHR) , 300020166537 (USD)
៣៖ ធនាគារអេប៊ីអេ ABA Bank: 7179 8 7179 (KHR) , 7179 9 7179 (USD)
៤​៖ ធនាគារអេស៊ីលីដា ACLEDA Bank: 0001-05-559998-99 (KHR) , 0001-05-559998-88 (USD)
៥​៖ ធនាគារខេប៊ីប្រាសាក់ KB PRASAC Bank: 033 190 910 002 (KHR) , 033 190 910 001 (USD)
៦៖ ធនាគាររីង WING Bank: 220820231 (KHR) , 220820232 (USD)