មន្ដ្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍៦១រូប ដែលបន្តការសិក្សានៅក្រៅប្រទេស

(ភ្នំពេញ)៖ លោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍៦១រូប ដែលបន្តការសិក្សានៅប្រទេសបារាំង ៨រូប ប្រទេសជប៉ុន ៥រូប ប្រទេសចិន ៩រូប ប្រទេសកូរ៉េ ២១រូប និងប្រទេសហុងគ្រី ១៨រូប ដើម្បីផ្តល់អនុសាសន៍ណែនាំដល់និស្សិត មុននឹងចេញដំណើរទៅសិក្សា នាពេលខាងមុខនេះ។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការ ម៉ម អំណត់ បានជូនពរឱ្យនិស្សិតទាំងអស់ទទួលបានជោគជ័យក្នុងការបន្តសិក្សា និងមានសង្ឃឹមជឿជាក់ថា ការសិក្សារបស់ក្រុមនិស្សិត ពិតជាទទួលបានជោគជ័យ ដើម្បីយកចំណេះវិជ្ជាវិលត្រឡប់មកបម្រើការងារនៅមាតុប្រទេសវិញ៕