ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ណែនាំឲ្យកងកម្លាំងទាំងអស់ ទប់ស្កាត់រាល់អំពេីទាំងឡាយណា ដែលអាចបង្កអសន្តិសុខដល់ប្រទេសជាតិ

Oplus_131072

(កំពង់ឆ្នាំង)៖ រដ្ឋបាលស្រុកជលគិរី បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយពាក់ព័ន្ធ និងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម ក្រោមអធិបតីភាពលោក អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។

Oplus_131072

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកក្រុមការងារថ្នាក់កណ្ដាល ក្រុមការងារថ្នាក់ខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការនៃរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលឃុំទាំង៥ អាជ្ញាធរភូមិ នាយកសាលាទូទាំងស្រុក អាចារ្យ គណៈកម្មការវត្តទូទាំងស្រុក។

ក្នុងឱកាសនោះ លោក ដូវ គឹមស៊ីន អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក៏បានធ្វេីការរាយការណ៍ អំពីរបាយការណ៍ការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងផ្សព្វផ្សាយគោលការណ៍មួយចំនួន របស់លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង។

លោក អ៊ុក ពញ្ញា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកជលគិរី បានមានមតិផ្ដាំផ្ញេីដល់ដល់អាជ្ញាធរស្រុកឃុំភូមិ ត្រូវចុះផ្សព្វផ្សាយដល់មូលដ្ឋានរបស់ខ្លួន ឲ្យបានទូលំទូលាយតាមការណែនាំ របស់រាជរដ្ឋាភិបាលពីការងារសហប្រតិបត្ដិការតំបន់ត្រីកោណអភិវឌ្ឍន៍។

បន្ថែមពីនោះទៀត លោកបានណែនាំឲ្យមន្រ្តីនៅតាមមូលដ្ឋាន ចុះជួបអាណាព្យាបាល ដែលមានកូនចៅជាយុវជនកុំចាញ់បោក ការញុះញង់របស់ក្រុមប្រឆាំងដែលបានចលនា ឲ្យទៅចូលរួមធ្វេីបាតុកម្ម ដេីម្បីធ្វេីឲ្យមានចលាចលក្នុងប្រទេស ដែលមានចេតនាឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល ពន្យល់ពីសេចក្ដីអំពាវនាវរបស់ក្រសួងយុត្តិធម៌។

លេីសពីនោះទៀត លោក អ៊ុក ពញ្ញា ក៏ណែនាំឲ្យអាជ្ញាធរត្រូវសហការគ្នា ជាមួយគ្រប់កងកម្លាំងទាំងអស់ ទប់ស្កាត់រាល់អំពេីទាំងឡាយណា ដែលអាចបង្កអសន្តិសុខដល់ប្រទេសជាតិ៕