លោក ចូ បៃដិន ប្រាប់សម្ព័ន្ធមិត្ត NATO ថាអ៊ុយក្រែន នឹងបញ្ឈប់លោក ពូទីន

Oplus_131072

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាការពារអ៊ុយក្រែនយ៉ាងពេញទំហឹងប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី នៅឯកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី៩ ខែកក្កដា (ម៉ោងនៅវ៉ាស៊ីនតោន) ដោយប្រើប្រាស់កិច្ចប្រជុំនេះដើម្បីបង្ហាញទៅកាន់សម្ព័ន្ធមិត្តរបស់លោកទាំងនៅក្នុងស្រុក និងនៅក្រៅប្រទេសថារូបលោកនៅតែមានសមត្ថភាពធ្វើជាមេដឹកនាំ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

Oplus_131072

លោក ចូ បៃដិន មានអាយុ៨១ឆ្នាំ កំពុងប្រឈមមុខនឹងសម្ពាធ ក៏ដូចជាការទាមទារពីសំណាក់អ្នកប្រជាធិបតេយ្យកាន់តែច្រើនឡើង ឱ្យរូបលោកដកខ្លួនចេញពីការប្រកួតក្នុង ការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ បន្ទាប់ពីការធ្វើមិនបានល្អនៅឯវេទិកាតស៊ូមតិជាមួយលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៧ ខែខែមិថុនា បានបង្កការព្រួយបារម្ភថាលោកអាចនឹងទទួលបរាជ័យ។ ក៏ប៉ុន្តែ​ លោក បៃដិន បានច្រានចោលការព្រួយបារម្ភបែបនេះ និងប្ដេជ្ញាបន្តឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។

ជាថ្មីម្ដងទៀត ដើម្បីបង្ហាញពីភាពជាមេដឹកនាំ លោក បៃដិន បានបញ្ចេញវោហាស័ព្ទធ្ងន់ៗទៅកាន់លោក ពូទីន ជាមួយការតាំងចិត្តជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធតតាំងប្រឆាំង រុស្ស៉ី។ ថ្លែងជាកិច្ចស្វាគមន៍ទៅកាន់បណ្ដាមេដឹកនាំ NATO ដែលកំពុងជួបប្រជុំគ្នាក្នុងទីក្រុងវ៉ាស៊ីនតោន លោក បៃដិន បានគូសបញ្ជាក់ដូច្នេះ ថា «លោក ពូទីន មិនចង់អ្វីផ្សេងទេ ក្រៅតែពីចង់ឱ្យយកអ៊ុយក្រែនមកដាក់ក្រោមចំណុះរបស់ខ្លួនទាំងស្រុង និងចង់លុបអ៊ុយក្រែនចេញពីផែនទី។ ក៏ប៉ុន្តែ អ៊ុយក្រែនអាច ហើយនឹងបញ្ឈប់លោក ពូទីន»