ភ្នំពេញ ៖ តារាចម្រៀងអ្នកស្រី ម៉េង កែវពេជ្ជតា ត្រូវបានស្ត្រីម្នាក់ឈ្មោះ រស់ សោភ័ណ្ឌ ដាក់ពាក្យប្តឹងពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងសម្លុតកុំឲ្យដាក់ពាក្យបណ្តឹង»។ ក្នុងពាក្យបណ្តឹងដាក់ចូលតុលាការរាជធានីភ្នំពេញ ស្ត្រីដែលទំនងជាប្រពន្ធក្រោយរបស់លោកឧត្តមសេនីយ៍ មួង ឃីម ជាអតីតប្តីរបស់អ្នកស្រី ម៉េង កែវពេជ្ជតា បានប្តឹងទាមទារសំណងជំងឺចិត្ត មួយរយរៀល(១០០រៀល)។
ពាក្យបណ្តឹងដែលចុះថ្ងៃទី២៥ ខែឧសភា កន្លងទៅនេះ បានធ្វើឡើងបន្ទាប់ពីអ្នកស្រី ម៉េង កែវពេជ្ជតា បាននិយាយតាមហ្វេសប៊ុក កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។
គិតមកដល់រសៀល ថ្ងៃទី១ ខែមិថុនា ម្សិលមិញនេះ មិនទាន់មានការលើកឡើងបែបណាពីស្ត្រីអ្នកចម្រៀង ម៉េង កែវពេជ្ជតា ជុំវិញបណ្តឹងដល់តុលាការរាជធានីភ្នំពេញ នៅឡើយទេ៕