សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសជប៉ុន ជួបសម្តែងការគួរសម

Oplus_131072

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោកស្រី KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន ជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

សូមបញ្ជាក់ថា លោកស្រីរដ្ឋមន្ត្រីការបរទេសជប៉ុន កំពុងបំពេញទស្សនកិច្ចនៅក្នុង​ប្រទេសកម្ពុជា ដើម្បីជំរុញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។

មុនចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ លោកស្រី បានជួបសម្តែងការគួរសម ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ៕