ថ្លែងនៅក្នុងបទបង្ហាញអំពីស្ថានភាពប្រជាជន និងសេដ្ឋកិច្ចនៃខេត្តព្រះសីហនុក្នុង វគ្គបណ្ដុះបណ្ដាលថ្នាក់ដឹកនាំវ័យក្មេងខេត្តជាប់ព្រំដែន កម្ពុជា ឡាវ និង វៀតណាម ដែលមានសិក្ខាកាម និង ថ្នាក់ដឹកនាំនៃប្រទេសទាំងបីជាច្រើនមកចូលរួមជាច្រើនរូប នៅទីស្នាក់ការគណបក្សប្រជាជនខេត្តព្រះសីហនុ ដែលមានទីតាំង នៅក្នុងភូមិ១ សង្កាត់១ ក្រុងខេត្តព្រះសីហនុ វាជាកិត្តិយសណាស់ដែលបានបង្ហាញជូន ដោយឯកឧត្តម ម៉ាង ស៊ី ណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី៥ ខែកក្តដា ម្សិលមិញនេះ អោយឃើញថា៖ ខេត្តព្រះសីហនុ គឺជាខេត្តមួយដែល មានសក្តានុពលខ្ពស់របស់ប្រទេសកម្ពុជា ស្ថិត នៅផ្នែកនិរតី នៃ ប្រទេស មានផ្ទៃដីសរុប ២.៦៥៨,៩០គីឡូម៉ែត្រការ៉េ ចែកចេញជា៥ ក្រុង-ស្រុក ស្មើនឹង ២៩ឃុំ-សង្កាត់ និង១១១ ភូមិ មានប្រជាជនសរុបប្រមាណ ៣១០.០០០នាក់ ដង់ស៊ីតេ ៩០នាក់ ក្នុង មួយគីឡូម៉ែត្រការ៉េ។
ឯកឧត្តម ម៉ាង ស៊ីណេត បានគូសបញ្ជាក់ឲ្យឃើញថាស្ថានភាពទូទៅ ខេត្តមានកោះតូច-ធំ ចំនួន៣២ ថ្មដុះចំនួន១ និងថ្មប៉ប្រះទឹកចំនួន៥ ឆ្នេរសមុទ្រប្រវែង១៧៥,៨១គីឡូម៉ែត្រ សម្បូរទៅដោយធនធាន ធម្មជាតិ មានព្រែក ព្រៃកោងកាង វាលទំនាប ខ្ពង់រាប ភ្នំ ទឹកជ្រោះ ឧទ្យានជាតិ ឧទ្យានជាតិសមុទ្រ (សត្វសមុទ្រ ស្មៅសមុទ្រ មច្ឆសមុទ្រ និងផ្កាថ្ម) រួមទាំងជីវៈចម្រុះគ្រប់ប្រភេទដែលជាសក្តានុពលសម្បូរបែប និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងជាគោលដៅទេសចរណ៍ ប្រកបដោយប្រជាប្រិយភាពដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា លស្អែកម្សាន្តយ៉ាងច្រើន ហើយត្រូវបានរាជរដ្ឋាភិបាលប្រសិទ្ធនាមថា “តារារះនាទិសនិរតី។
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុ ប្រកបមុខរបរកសិកម្មមានចំនួន 15,7% ឧស្សាហកម្មមានចំនួន 5,5% និង សេវាកម្មមានចំនួន 78,8% មានចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ GDP ក្នុងមួយឆ្នាំចំនួន 4.602 ដុល្លារអាមេរិក (ក្នុងឆ្នាំ 2022) មានអត្រាកំណើនសេដ្ឋកិច្ច6,4% ដោយបានកាត់បន្ថយអត្រាភាពក្រីក្រធ្លាក់ចុះមកត្រឹម1,22% នៅក្នុងឆ្នាំ 2023។
សេដ្ឋកិច្ចខេត្ត លទ្ធផលនៃការអនុវត្តកម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤ក្នុងរយៈ៥ខែនេះ(កុម្ភៈ-មិថុនាឆ្នាំ២០២៤) ក្រុមការងារជំរុញការវិនិយោគក្នុងខេត្ត ព្រះសីហនុ ទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៩៧គម្រោង ក្នុងនោះគម្រោង ដែលបានចុះពិនិត្យ និងប្រជុំសម្រេច មានចំនួន ៦៣គម្រោង មានទុនវិនិយោគសរុប ២.៦៦១.៥១៣.៨៨៥ ដុល្លារអាមេរិក រួមមានដូចខាងក្រោម៖ គម្រោងដែលទទួលបាន “លិខិតឆ្លើយតបជាផ្លូវការ ចំនួន ៤១គម្រោង មានទុនវិនិយោគ មានទុនវិនិយោគ ១.៨៤១.៧៨៨.២២៥ដុល្លារអាមេរិកគម្រោងដែលត្រូវបានអង្គប្រជុំគាំទ្រជាគោលការណ៍ ចំនួន២គម្រោង (កាលពីថ្ងៃទី ២៧-២៨ ខែមិថុនា ឆ្នាំ២០២៤)គម្រោងដែលបានដាក់ពាក្យស្នើសុំ ប៉ុន្តែពន្យារពេលក្នុងការសម្រេច ចំនួន ៤ គម្រោង។
គម្រោងដែលបានដាក់ពាក្យស្នើសុំតែមិនទទួលបានការឯកភាពចំនួន ៣គម្រោង (ដោយសារមានវិវាទជាមួយប្រជាពលរដ្ឋ និងមិនចូលលក្ខខណ្ឌក្នុងគម្រោងវិនិ យោគជាប់តាំង គម្រោងវិនិយោគថ្មី និងគម្រោងពង្រីក)គម្រោងដែលបានដាក់ពាក្យស្នើសុំ មានចំនួន ២៧គម្រោង គ្រោងនឹងចុះពិនិត្យ នៅថ្ងៃទី ០៨-០៩ ខែកក្កដា ឆ្នាំ២០២៤។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានសង្កត់ធ្ងន់ថា៖ ជាក់ស្តែង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្ត-កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» ជាលទ្ធផលគម្រោងវិនិ យោគថ្មីចំនួន៥ មានទំហំទឹកប្រាក់ ៦៣៣.៦៦៩.០១៥ដុល្លារអាមេ រិក បានទទួលការឯកភាពជាគោលការណ៍វិនិយោគពីក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (CDC) និងបានការលើកទឹកចិត្តអនុគ្រោះពន្ធលើ ប្រាក់ចំណូលរយៈពេលពី៣ឆ្នាំ ទៅ៦ឆ្នាំ។ ជាពិសេស សមិទ្ធផលសំខាន់ៗដែលខេត្តព្រះសីហនុ សម្រេចបាន គឺ៖ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ៣៧ខ្សែ (បើកការដ្ឋានសាងសង់នៅថ្ងៃ១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១)៕