ញូ
(វដេលី)៖ លោក Narendra Modi បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌាសម្រាប់អាណត្តិទី៣របស់លោក កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតសកល ដែលត្រូវបានប្រកាសលទ្ធផលកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រធានាធិបតីឥណ្ឌា លោកស្រី Droupadi Murmu បានធ្វើជាអធិបតីដឹកនាំការស្បថចូលកាន់តំណែងរបស់លោក Modi នៅឯពិធីមួយរៀបចំឡើងនៅវិមានប្រធានាធិបតី Rashtrapati Bhavan ក្នុងទីក្រុងញូវដេលី ដោយមានការចូលរួមពីភ្ញៀវកិត្តិយសរាប់ពាន់នាក់ ក្នុងនោះរួមមានទាំងមេដឹកនាំនៃប្រទេសក្នុងតំបន់ចំនួន៧ តារា Bollywood និងអ្នកជំនួញធំៗ។
នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក Modi បានគូសបញ្ជាក់ដូច្នេះថា «ជាកិត្តិយសដែលបានបម្រើភារតៈ Bharat (ឈ្មោះរបសប្រទេសឥណ្ឌា ជាភាសាឥណ្ឌា» ប៉ុន្មាននាទីប៉ុណ្ណោះមុននឹងស្បថចូលកាន់តំណែងជាផ្លូវការ ក្រោមការទះដៃអបអរសាទរ និងស្រែកហៅឈ្មោះ Modi ពីអ្នកគាំទ្រ៕