មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ខេត្តព្រះសីហនុ ចេញសេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការងារជួសជុលរៀបខឿនជញ្ជាំងទប់ដី កំពស់៣ម៉ែត្រ ប្រវែង៥០ម៉ែត្រ កំរាស់០,២ម៉ែត្រ ការងារជួសជុលរបងប្រវែង ៥០ម៉ែត្រ កំពស់២ម៉ែត្រ កំរាស់០,២ម៉ែត្រ សម្រាប់ឆ្នាំ២០២៤

(ភ្នំពេញ) មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/ សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នក ទទួលការងារជួសជុលរៀបខឿនជញ្ជាំងទប់ដី កំពស់៣ម៉ែត្រ ប្រវែង៥០ម៉ែត្រ កំរាស់០,២ម៉ែត្រ ការងារជួសជុលរបង ប្រវែង ៥០ម៉ែត្រ កំពស់២ម៉ែត្រ កំរាស់០,២ម៉ែត្រ ។ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/ សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ ។ ឯកសារដេញថ្លៃ មានដាក់លក់នៅក្រុមលទ្ធកម្ម មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ដែលមានអាសយដ្ឋានភូមិ០១ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ តទៅ រៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ ០៣៤ ៩៣៣ ៨៦៤) ។ ឯកសារដេញថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនក្រុមលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០នាទីព្រឹក ។ ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ១០:០០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ។ ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នាឬមានប្រភពតែមួយអាចដាក់សំណើដេញថ្លៃបានតែមួយគត់ ។ ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្ម ដើម្បីទិញឯកសារ ដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ ៕