កោះកុង ÷ ព្រះមេគុណគណៈធម្មយុទ្ធកនិ កាយខេត្តកោះកុង លោក អន សុធារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តកោះ កុង ព្រមទាំងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូសិក្សានុសិស្ស ប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយ ជាច្រើកុះករ បានប្រារព្វពិធីអបអរសាទរពិធីបុណ្យវិសាខបូជា ក្នុង
វត្តទេពនិមិត្ត (ហៅវត្តថ្មី) ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង។
ពិធីបុណ្យវិសាខបូជានេះ បានប្រព្រឹត្តធ្វើឡើងនៅល្ងាចថ្ងៃពុធ ១៥ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៤។ ក្នុងពិធីបុណ្យនេះ មានធ្វើតាមលំអាន ដែលតែងមានរៀងមក រួមមាន÷ ពិធីដង្ហែវិសាខបូជា ដែលមានរថយន្តដង្ហែរធ៌មយាត្រា បុស្បុកទ្រង់ ប្រសូត្រ រថយន្តបុស្បុកទ្រង់ត្រាស់ដឹង រថយន្តបុស្បុកទ្រង់ បរិនិព្វាន រថយន្តបុស្បុកព្រះបរមសរីរឹកធាតុ ព្រះសង្ឃ ស្វាធ្យាយ ធម្មចតុប្បវត្ថន:សូត្រ ដង្ហែរជុំវិញ ក្រុងខេមរភូមិន្ទ រួច មកជួបជុំគ្នានៅវត្តទេពនិមិត្ត(ហៅវត្តថ្មី) នេះវិញ ដើម្បីប្រារព្ធពិធីតាមលំអាន។
នៅទីកន្លែងប្រារព្ធពិធី មានសូត្របទសារ់ភញ្ញា. បទលើកទង់ សាសនា ពិធីថ្វាយគ្រឿងសក្ការ:បូជា កម្រងផ្កាភ្ញី ដុតទានបំភ្លឺនិងមានបង់ហោះប៉ោងប៉ោង និងមានរាប់បាត្រព្រះសង្ឃចំនួន ៨២អង្គផងដែរ។
ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស ជាព្រះសមុទ្ទគង្គាមហាមុនី ព្រះមេគណគណៈធម្មយុត្តិកនិកាយ ខេត្តកោះកុង និងមន្ត្រីសង្ឃ បានមានសង្ឃដីកា ប្រកាសបុណ្យវិសាខបូជា ថា គឺជាបុណ្យដ៏មានសារៈសំខាន់ណាស់ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលរួមមានព្រឹត្តិការណ៍ដ៏ពិសេសចំនួន ៣ ដែលទាក់ទង នឹងព្រះសម្មាសម្ពុទ្ធ ដូចជា÷ទី១. ថ្ងៃ១៥កើត ខែពិសាខ ឆ្នាំច មុនព.ស ៨០ឆ្នាំព្រះអង្គទ្រង់ប្រសូត្រ ទី២. ថ្ងៃពុធ ១៥ កើត ខែពិសាខ ឆ្នាំរកា មុនព.ស ៤៥ ឆ្នាំមុន ព្រះអង្គទ្រង់បានត្រាស់ដឹង និង ទី៣.ថ្ងៃ.ខែដដែលនោះ ឆ្នាំម្សាញ់ មុន ព.ស១ឆ្នាំ ព្រះអង្គទ្រង់បានរំលត់ខន្ធ ចូលបរិនិពាន្វ។
ព្រះលក្ខណ៍មុនី វង្ស ពិជ័យ បានមានសង្ឃដីកាបន្តរថា បុណ្យវិសាខបូជានេះ មិនត្រឹមតែជា ព្រឹត្តិការណ៍ដ៏សំខាន់ នៃព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទ ទូទាំងប្រទេស ប្រទេសណាដែលប្រជាជាតិកាន់ព្រះពុទ្ធសាសនា ក៏សំខាន់ណាស់ដែរ ដូច្នេះយើងទាំងអស់គ្នា ត្រូវខិតខំរួមគ្នា លើកតម្កើង លើកកម្ពស់ ជំនឿលើព្រះសាសនាត្រូវពង្រឹងខាងពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នាការរីកចម្រើន ជាមួយគ្នាផងដែរ។
ក្នុងឱកាសពិធីបុណ្យនោះដែរ ព្រះមេគុណគណៈធម្មយុត្តិកនិកាយ ខេត្តកោះកុង បានបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក ជួយបីបាច់ថែរក្សាដល់ ប្រជាពលរដ្ឋខ្មែរទាំងមូល ជួបតែសេចក្ដីសុខ សន្តិភាព និងជៀសផុតពីជំងឺរេាគាទាំងឡាយ ដែលកំពុងតែរាតត្បាតទាំងពួង និងដេាយអំណាចនៃគុណបុណ្យ វិសាខបូជានេះ សូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបប្រទះនិងពុទ្ធពរ ទាំងបួនប្រការ៕ ដោយ សេន ពិសិដ្ឋ