សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ ប្រធានាធិបតីកូរ៉េ

(សេអ៊ូល,កូរ៉េខាងត្បូង)៖ អំឡុងទស្សនកិច្ចផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមកម្មវិធីអាហារថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ និងភរិយា នៅទីក្រុងសេអ៊ូល៕