កោះកុង ÷ ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ) និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិបណ្តុះបណ្តាល អញ្ជើញបើក កិច្ច ប្រជុំគណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង ស្តីពី វឌ្ឍនភាពការងារសម្រេចបានត្រីមាសទី១ និងលើកទិសដៅអនុវត្តត្រីមាសទី២ ពិធីនេះក៏មានការចូលរួមជាអធិបតី ពីសំនាក់ ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្តទទួលបន្ទុក និងជាអនុប្រធានគណៈកម្មា ធិការបណ្តុះបណ្តាលខេត្ត និងអ្នកអង្គ ម្ចាស់ បណ្ឌិត ស៊ីសុវត្ថិ ឫទ្ធីរ៉ាវង្ស ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិបណ្តុះបណ្តាលខេត្តកោះកុងPTB និងជាព្រះនាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។
ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្ត ទទួលបន្ទុក និងជាអនុប្រធានគណ:កម្មាធិការបណ្តុះបណ្តាលខេត្ត បានមានប្រសាសនីថា÷ រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជានិងគណៈរដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដែលភាគច្រើនសុទ្ធតែជាយុវជនវ័យក្មេង ប្រកបដោយសក្តានុពល សមត្ថភាព និងឆន្ទៈមនសិការជាតិខ្ពស់ បានប្តេជ្ញាចិត្តអនុវត្ត ឲបានពេញលេញនៅខ្លឹមសារនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាអាទិភាពចំនួន ៦ ចំណុចដែលនឹងត្រូវអនុវត្តភ្លាមៗក្នុងឆ្នាំ២០២៤នេះ ក្នុងនោះមានរួមបញ្ចូលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥ លាននាក់ ក្នុងគោលបំណងប្រែក្លាយកម្លាំងពលកម្មកម្ពុជាជាមូលធនមនុស្សដែលជាធនធានជន្ទល់សម្រាប់គាំទ្រ និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិប្រកបដោយចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ភាពថ្មីប្រឌិត នវានុវត្តន៍ គុណធម៌ សីលធម៌ សុជីវធម៌ វិន័យ អាកប្បកិរិយា ឥរិយាបថការងារល្អ សេចក្តីថ្លៃថ្នូរ និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត។
អ្នកអង្គម្ចាស់ បណ្ឌិត ស៊ីសុវត្ថិ ឫទ្ធីរ៉ាវង្ស ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិបណ្តុះបណ្តាលខេត្តកោះកុងPTB និងជាព្រះនាយកវិទ្យាស្ថានពហុបច្ចេក ទេសខេត្តកោះកុង÷ បានអាននូវរបាយ ការណ៍សង្ខេប ស្តីពី វឌ្ឍនភាពការងារ របស់គណៈកម្មាធិការបណ្តុះបណ្តាលខេត្តកោះកុង កន្លងមកដែរសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ។
អ្នកអង្គម្ចាស់ បណ្ឌិត ស៊ីសុវត្ថិ ឫទ្ធីរ៉ាវង្ស បានបញ្ជាក់អោយដឹងផងដែរថា ÷ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង មានចក្ខុវិស័យ ប្រែក្លាយជាគ្រឹះស្ថាន TVET ដែរឈានមុខគេ បណ្តុះបណ្តាលបំពាក់ដោយសំភារៈបច្ចេកទេសទំនើបៗ កម្មវិធីសិក្សាទទួលស្គាល់ជាសកល សាស្ត្រាចារ្យ គ្រូបច្ចេកទេសមានសមត្ថ ភាព បទពិសោធន៍ និងក្រមសីលធ៌មវិជ្ជាជីវៈ និងមានគោលបំណង ផ្តល់នូវសេវាអប់រំធនធានមនុស្ស ផ្នែកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ អោយមានជំនឿលើខ្លួនឯង ជាតិនិយម និងសិក្សាពេញមួយជីវិត ដោយផ្តោតលើ វិន័យ គុណភាព និងសមត្ថភាព ហើយវិទ្យាស្ថានមានគោលដៅ ក្រោយបញ្ចប់ការបណ្តុះ បណ្តាល សិស្សនិស្សិត មានការងារធ្វើ និងរកប្រាក់ចំណូលបានខ្ពស់ ដើម្បីបង្កើតសេដ្ឋកិច្ច ជីវភាពគ្រួសារ និងសង្គមជាតិ។
ថ្លែងក្នុងពីធីបើក ឯកឧត្តមបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេក ទេស និងវិជ្ជាជីវៈ (អ.ប.វ) និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិបណ្តុះបណ្តាល បានលើកឡើងថា ÷ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់នូវទស្សនៈទាន និងលើកឡើងពីសកម្មភាពគាំទ្ររវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជជាជីវៈ ដូចខាងក្រោម ៖ ទី១. ត្រូវបន្តរពង្រឹងកម្មវិធីការបង្កើនជំនាញ (Upskilling) និងការររៀបចំជំនាញឡើងវិញ (ReSkilling) ដល់កម្មករនិយោជិកដែរកំពុងបំពេញការងារ ដែរពុំទាន់មានជំនាញគ្រប់គ្រាន់ ឫខុសជំនាញ អ្នកបាត់បង់ការងារ អ្នករងផលប៉ះពាល់នៃការប្រែប្រួលបច្ចេកវិទ្យា និងពិភពការងារ
ដើម្បីលើកកម្ពស់ផលិតភាពការងារ និងការផ្តល់ឱកាសការចុះកម្មសិក្សា ការជំរុញការអនុវត្ត កាតព្វកិច្ចហ្វឹកហ្វឺន ការបណ្តុះ បណ្តាល និងបករិនសមកុថភាពកម្មមករនិយោជិកនៅនឹងកន្លែងងការងារ ព្រម ទាំងការអនុវត្តកម្មវិធីបណ្តុះបណ្តាលតាមថ្នាលឌីជីថលនៅកន្លែងការងារ, កម្មមវិធីបែបចម្រុះឆ្លាស់ ឫTwin ជាពិសសេការផ្តល់ឱកាសការទទួលបានការសិក្សាពេញមួយជីវិត, ការធ្វើតេស្តវាយតម្លៃសមត្ថ ភាព និងការទទួលស្គាល់សមត្ថភាពពីមុន និងបច្ចុប្បន្ន និងការអនុវត្តការទទួល ស្គាល់ជំនាញគ្នាទៅវិញទៅមកក្នុងតំបន់អាស៊ានជាដើម។
ទី២ – ត្រូវជំរុញការសិក្សាស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យា អនុវត្តតាមរយៈការបង្កើតផលិតផលជាស្នាដៃ ដែលអាចយកទៅប្រើប្រាស់ក្នុងវិស័យឧស្សា ហកម្ម ឫធ្វើពាណិជ្ជរូបនីយកម្ម ការជំរុញការបង្កើនមជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍ ការគៀរគរមូលនិធិជាតិដើម្បីគាំទ្រដល់ការស្រាវជ្រាវ, ព្រមទាំងការជំរុញឱយមានការរៀបចំប្រកួតប្រជែងជំនាញថ្នាក់ជាតិ និងបង្កើនការចូលរួមការប្រកួតប្រជែងអន្តរជាតិ, ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជនតាមរយៈការររៀបចំឱយមានកិច្ចសន្ទនារវាងរដ្ឋ ឯកជន និងដៃគូរអភិវឌ្ឍន៍ឱយបានជា ប្រចាំ,និងជំរុញការបង្កើតគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈបន្ថែមនៅតាមតំបន់សេដ្ឋកិច្ច និងសួនឧស្សាហកម្មពង្រឹងនឹងពង្រីកក្រុមប្រឹក្សាជំនាញតាមវិស័យ៕ ដោយ សេន ពិសិដ្ឋ