កោះកុង÷ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយះពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិ មកទស្សនាកំសាន្ត នៅតាមតំបន់រមណីយដ្ឋានទេសចរណ៍នានា ក្នុងខេត្តកោះកុង មានការកើនឡើង ៣,៨៣៥ នាក់ ស្មើនឹង ២៤% ធៀបនឹងរយះពេលដូចគ្នាឆ្នាំ ២០២៣ នេះបើយោងតាមការបញ្ជាក់ពីមន្ទីសទេសចរខេត្តកោះកុង។
យោងលើរបាយការណ៍មន្ទីរទេសចរណ៍ខេត្តកោះកុង បានបញ្ជាក់ថា ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈ ពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៤ នេះ ភ្ញៀវទេសចរណ៍ជាតិ ចំនួន ១៩,៣២០ នាក់ កើនឡើង ៣,៣៤០ នាក់ ស្មើនឹង ២១% ធៀបនិងរយៈពេលដូចគ្នាឆ្នាំ ២០២៣។
-ភ្ញៀវអន្តរជាតិ ចំនួន ៨២១ នាក់ កើនឡើង ៣៨៣ នាក់ ស្មើរនឹង ១៥២% ភាពនិងរយៈពេលដូចគ្នាឆ្នាំ២០២៣។
សរុបទាំងភ្ញៀសជាតិ និងអន្តរជាតិ ចំនួន ២០,១៤១ នាក់ កើនឡើង ៣,៨៣៥ នាក់ ស្មើរនឹង ២៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។
ដោយឡែក ក្នុងឱកាសពិធីបុណ្យនោះដែរ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងប្រារព្វពិធីសង្ក្រាន្តឆ្នាំថ្មីតាមបណ្តាក្រុង.ស្រុក មានចំនួនប្រមាណ ៤០៥,២០០ នាក់។
គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ២០២៤ នេះ ខេត្តកោះកុង រដ្ឋបាលខេត្តបានរៀបចំ”កោះកុងចង្ក្រាន”ជាច្រើនទីតាំង ដើម្បីចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ជួបជុំបងប្អូន មិត្តភ័ក្រ សាច់ញាតិ នឹងក្រុមគ្រួសារ។ ជាមួយគ្នាព្រឹត្តិការណ៍ចង្ក្រានកោះកុង ក៏មានការប្រគំតន្រ្តីសម័យ រាំលេងកម្សាន្ត លេង ល្បែងប្រជាប្រិយគ្រប់ប្រភេទ និងព្រឹត្តិការណ៍កម្សាន្តផ្សេងៗ ដើម្បីបង្កបរិយា កាសសប្បាយ រីករាយ ៕ ដោយ សេន ពិសិដ្ឋ