កោះកុង÷នៅវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី២០ខែមីនាឆ្នាំ២០២៤ កំលាំងនគរបាលព្រហ្មទ័ណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង សហការជាមួយកំលាំង ការិយាល័យបច្ចេកទេស កំលាំងអធិការដ្ឋាននគរបាលស្រុកបុទុមសាគរ រួមនិងមន្ត្រីនៃមន្ទីរពេទ្យបង្អែកខេត្តផងដែរ បានចុះពិនិត្យសាកសព ស្ថិតនៅចំនុចក្បែរផ្លូវជាតិលេខ៤៨ ក្នុងភូមិសាស្ត្រ ភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។ សាកសពខាងលើនេះត្រូវបានកំលាំងស្ថាបនាផ្លូវជាតិលេខ៤៨ រាយការណ៍អោយសមត្ថកិច្ចដឹងថាមានសាកសព ត្រូវបានជនល្មើសវាយបែកក្បាលផ្នែកខាងមុខហើយញាត់ចូលវាលីជ័រព័ណទឹកក្រូចហើយយកមកបោះប្លុងចោលនៅចំនុចខាងលើប្រហែលរយះពេល០៣ថ្ងៃមកហើយ ។
លទ្ឋផលខណៈពេលកំលាំងចំរុះចុះពិនិត្យសាកសពនោះ លោកវរៈសេនីយ៍ឯក ឡាយ ទីរ៉ូ នាយការិយាល័យ ព្រហ្មទ័ណ្ឌកំរឹតធ្ងន់ បានបញ្ជាក់ថា សាកសព មិនស្គាល់អត្តសញ្ញាណ អ្វីទាំងអស់ ប៉ុន្តែដឹងថាមានភេទប្រុស ជនជាតិខ្មែរ នឹង នៅលើដើមដៃឆ្វេងរបស់សាកសពមានចាក់សាក់ជាអក្សរខ្មែរថា (ចងចាំ)ដោយសរសេរលេខខ្មែរនៅខាងក្រោម០៥.០៩.២១ ហើយសាកសព មានសភាពហើមធំក្លិនអសោចនិងមានដង្កូវចុះ ។ ករណីនេះកំលាំងជំនាញបានធ្វើការ
សន្និដ្ឋានថា ជាករណីឃាតកម្ម ។
ក្រោពីពិនិត្យសាកសពចប់សព្វគ្រប់ សមត្ថកិច្ចយើងបានប្រគល់សាកសពជូនអធិការដ្ឋាននគរបាលស្រុកបូទុមសាគរដើម្បីចាត់ចែងបញ្ចុះសាកសពនៅក្នុងមូលដ្ឋានរបស់តែម្តងនិងធ្វើការស្រាវជ្រាវរកសាច់ញាត្តិមកទទួល និងបើកការស៊ើបអង្កេតរកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោស ។ ហើយនៅព្រឹកថ្ងៃទី២១ សមត្ថកិច្ចក៏បានរកសាវតាជាតិជនរងគ្រោះហើយ គឺឈ្មោះ ដួង សង្ហា ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិថ្មស ឃុំថ្មស ស្រុកបុទុមសាគរខេត្តកោះកុង៕