(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹងពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
ដើម្បីញ៉ាំងឲ្យពិធីបុណ្យប្រព្រឹត្តទៅបានយ៉ាងមហោឡារិក អធិកអធម ផ្តល់ភាពសប្បាយរីករាយ រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ ដ៏ថ្លៃថ្លា និងល្អប្រសើររបស់ជាតិ ព្រមទាំងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញការណែនាំមួយចំនួនដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដើម្បីអនុវត្តការងារតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន។
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖