យ៉ាងហោចណាស់ជនជាតិប៉ាគីស្ថាន ០៩នាក់ ត្រូវបានបាញ់សម្លាប់នៅភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់

(ឌូបៃ)៖ មន្ត្រីសន្តិសុខខេត្តម្នាក់បានឱ្យដឹងនៅថ្ងៃនេះថា ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ ០៣នាក់បានបាញ់សម្លាប់ជនជាតិប៉ាគីស្ថានយ៉ាងតិច ០៩នាក់ និង ០៣នាក់ទៀតរងបួសនៅភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអាទិត្យសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។

កាលពីខែមុន ហេតុការណ៍ស្រដៀងគ្នានេះក៏បានកើតឡើងផងដែរ ដែលកាលណោះកម្មករប៉ាគីស្ថាន ០៩នាក់ត្រូវបានសម្លាប់ផងដែរ។

ទោះជាយ៉ាងណា ព័ត៌មានលម្អិតទាក់ទងនឹងហេតុការណ៍បាញ់ប្រហារខាងលើ មិនទដឹងច្បាស់នៅឡើយទេ៕