(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឲ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា លោកគិតឃើញហើយអំពីរបៀបឆ្លើយតប ទៅនឹងការវាយប្រហារដោយយន្តហោះដ្រូន ដែលបាន សម្លាប់ទាហានអាមេរិក ៣នាក់នៅលើទឹកដីហ្ស៊កដានី ខណៈកំពុងថ្លឹងថ្លែងប្រើទណ្ឌកម្មដាក់លើ ក្រុមគាំទ្រដោយអ៉ីរ៉ង់ ដែលមិនបង្កឲ្យសង្រ្គាមរាលដាល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។
លោក បៃដិន បានប្រាប់ក្រុមអ្នកសារព័ត៌មានបែបនេះ ក្នុងពេលចាកចេញទៅធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោត នៅឯរដ្ឋ Florida ដោយមិនបញ្ជាក់ថាអ្វីទៅជាការសម្រេចចិត្តរបស់លោក នោះទេ ក្រោយពិគ្រោះយោបល់ជាមួយទីប្រឹក្សាកំពូលៗ នៅសេតវិមាន។ ប៉ុន្តែ លោក John Kirby អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិកអាចធ្វើការ ឆ្លើយតប ច្រើនជាងមួយលើក។ លោក John Kirby បានគូសបញ្ជាក់ថា «វាស្មើភាពគ្នាហើយដែល យើងនឹងឆ្លើយតបក្នុងទម្រង់សមស្របមួយ ហើយវាអាចទៅរួចថាអ្វីដែលយើងនឹងឃើញ នោះគឺជាការ ប្រើវិធីសាស្រ្តតាមលំដាប់ ដោយមិនគ្រាន់តែជាសកម្មភាពមួយប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពដ៏ខ្លាំង ក្លាជាច្រើន»៕