លោកជំទាវ និន សាផុន ប្រធានគណៈ កម្មការទី ៩ នៃរដ្ឋសភា បើកកិច្ចប្រជុំ ពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំមន្ទីរជំនាញនានា នៃរដ្ឋបាលខេត្ត

កោះកុង÷ លោក ឈេង សុវណ្ណដា អភិបាលរងខេត្ត តំណាងលោក ជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានទទួលស្វាគមន៍ លោក ជំទាវ និន សាផុន ប្រធានគណៈកម្ម ការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍សុីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ និងថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និង សំណង់ (គណៈកម្មការទី ៩ នៃរដ្ឋសភា)

ក្នុងកិច្ចពិភាក្សា ដើម្បីសិក្សាឈ្វេងយល់ពីវិស័យការងាររបស់រដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជំនាញ ដែលពាក់ព័ន្ធនឹងសមត្ថ កិច្ចគណៈកម្មការទី៩ នៃរដ្ឋសភា ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធ សាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។ កិច្ចប្រជុំនោះរៀបចំធ្វើឡើងនៅ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង ។

ក្នុងកិច្ចប្រជុំនេះដែរផ្ដោតសំខាន់លើការពិភាក្សាស្វែងយល់ការងារនានាមួយចំនួនពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការទី៩នៅក្នុងខេត្ត កោះកុង អំពីការអនុវត្តការងារ បញ្ហាប្រឈមនានា ដំណោះស្រាយ និងសំណើរ ។

ជាមួយគ្នាក្នុងកិច្ចប្រជុំនេះដែរ លោកឈេង សុវណ្ណដា អភិបាលរងខេត្ត បានលើកឡើងថា នៅតាម បណ្ដាភូមិដាច់ ស្រយាល ខ្លះមិនទាន់មានបណ្ដាញទឹកស្អាត អគ្គិសនីប្រើប្រាស់នៅឡើយទេ។ ប្រជាពលរដ្ឋមួយចំនួនក៏នៅពុំទាន់បានទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីនៅឡើយ។

បញ្ហាទំនាក់ដីធ្លីរវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនឯកជនអភិវឌ្ឍន៍នានា នៅមានមួយចំនួន។ បញ្ហារបស់ប្រជាពលរដ្ឋតែងតែចូលកាប់ទន្ទ្រានដីរដ្ឋ កម្មសិទ្ធិរដ្ឋ នៅតែបន្តកើតមាននៅតាមបណ្ដា ស្រុកមួយចំនួន។

ក្នុងឱកាសនោះ អភិបាលរងខេត្ត បាន ស្នើរសុំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនា.នា ផ្ដល់ជាសម្ភារ: ជាមធ្យោបាយ ក្នុងការបើកវគ្គបណ្តុះបណ្តាលនានាដែលខេត្តមានការខ្វះខាត។

ផ្អែកតាមកិច្ចប្រជុំ និងអនុសាសន៍ណែនាំរបស់ លោកជំទាវ ប្រធានគណៈកម្មាធិការ ទី៩ នៃរដ្ឋសភា និងខិតខំប្រឹងប្រែងក្នុងការជំរុញដល់មន្ទីរ អង្គភាព វិស័យពាក់ ព័ន្ធ ឲ្យបន្តខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទី ភារកិច្ចក្នុងវិស័យរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ និងស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ របស់ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា៕ ដោយអ្នក សេន ពិសិដ្ឋ