បណ្ឌិត កៅ គឹមហួន ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចង្អៀត នៅទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ

 (ហ្លួងប្រាបាង)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចង្អៀត នៅទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ។

កិច្ចប្រជុំចង្អៀតដែលដឹកនាំដោយលោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានពិភាក្សាអំពីអាទិភាពនានារបស់អាស៊ាន ក្រោមការធ្វើជាប្រធានអាស៊ានរបស់ឡាវ ដែលមានមូលបទ «អាស៊ាន៖ ពង្រឹងការតភ្ជាប់ និងភាពធន់» ព្រមទាំងបានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហានានា ដែលពាក់ព័ន្ធដល់ការកសាងសហគមន៍អាស៊ាន រួមទាំង ការបន្តតាមដានការងារពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន៕