(ភ្នំពេញ)៖ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញ ប្រកាសបណ្ដេញមន្ត្រីនគរបាលចំនួន៤រូប នៅគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាសង្គម ចេញពីក្របខ័ណ្ឌក្រសួង មហាផ្ទៃ។ នេះបើតាមសេចក្តីសម្រេចរបស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ដែលទទួលបាននៅ ថ្ងៃទី២៣ ខែមករានេះ។
មន្ត្រីនគរបាលទាំង៤រូបនេះរួមមាន៖
ទី១៖ លោកពលបាលត្រី ទូច យុទ្ធា អត្តលេខ ០៥៥២៥ អនុប្រធានលេខាធិការដ្ឋាន
ទី២៖ លោកពលបាលត្រី តាំង គង់
អត្តលេខ ៨៤៣០៣ អនុប្រធានលេខាធិការដ្ឋាន
ទី៣៖ លោកពលបាលត្រី ជូ ផល្លីឌីន
អត្តលេខ ៨៤៣៩២ អនុប្រធានលេខាធិការដ្ឋាន
និងទី៤៖ លោកពលបាលត្រី ខៃ វណ្ណៈ
អត្តលេខ ៦៨៤១៩ អនុប្រធានលេខាធិការដ្ឋាន៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា៖