(ភ្នំពេញ)៖ ក្រសួងបរិស្ថាន រួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤នេះ បានដាក់ចេញវិធានការ ៨ចំណុចដើម្បីការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ នៅរដូវប្រាំង។
ការដាក់ចេញវិធានការនេះ គឺដើម្បីជាការផ្សព្វផ្សាយ ក្រើនរំលឹកឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងការពារកុំឱ្យមានភ្លើងឆេះព្រៃ ដោយប្រការណាមួយជាយថាហេតុ។
ជាមួយគ្នានេះ ក្រសួងទាំងពីរ ក៏បានកត់សម្គាល់ឃើញដែរថា ភ្លើងឆេះព្រៃបានបង្កឱ្យមានការបាត់បង់ព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាសហគមន៍ ជាពិសេសនាំឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន៕
ខាងក្រមនេះ ជាវិធានការទាំង៨ចំណុចដែលដាក់ចេញដោយក្រសួងទាំងពីរ៖