រដ្ឋមន្ដ្រី ឌិត ទីណា និងអ្នកឧកញ៉ា គិត ម៉េង អញ្ជើញចូលរួមកម្មវិធី «កសិកម្ម វាលបៃតង» ដើម្បីបង្ហាញពីផលិតផលកសិកម្ម


(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣នេះ បានរៀប ចំកម្មវិធី «កសិកម្ម វាលបៃតង» សម្រាប់ឆ្នាំ២០២៣ ដើម្បីបង្ហាញពីផលិតផលកសិកម្ម ដែលមាន សក្ដានុពលរបស់កម្ពុជា នៅទីស្តីការក្រសួងកសិកម្ម។

កម្មវិធី «កសិកម្ម វាលបៃតង» នេះ រៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួម ពីអ្នកឧកញ៉ា គិត ម៉េង ប្រធាន សភាពា ណិជ្ជកម្មកម្ពុជាផងដែរ។

ក្នុងកម្មវិធីនេះ ក៏មានវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គទូត និងតំណាងដៃគូអភិវឌ្ឍ ហើយក៏មានការភ្លក្សម្ហូបអាហារផលិត ពីផលិតផលខ្មែរ ដែលមានគុណភាពថែមទៀតផង។

ឯកឧត្តម ឌិត ទីណា បានឲ្យដឹងថា កម្មវិធីនេះ ជាឱកាសដែលក្រសួងកសិកម្ម ចង់បង្ហាញ និងដាក់ បង្គុំ គ្នា រវាងអ្នកផលិតកសិផល និងកែច្នៃកសិផល ជាមួយនឹងអ្នកជំនួញផ្សេងៗ ដែលជួយជំរុញ និង ពង្រីកទីផ្សារ និងបង្ហាញដល់មិត្ដជាដៃគូ ក្នុងការអភិវឌ្ឍន៍ ឲ្យឃើញនូវអ្វី ដែលបានរៀបចំជាទម្រង់ ជាមួយគ្នា នាពេលកន្លងមក។

បន្ថែមពីនោះទៀត ឯកឧត្តម ឌិត ទីណា បានលើកឡើងថា ការរៀបចំកម្មវិធីនេះ គឺក្នុងគោលបំណង ប ង្ហាញរវាងអ្នកផលិតកសិផលកែច្នៃ ជាមួយអ្នកជំនួញផ្សេងៗ ដើម្បីជំរុញទីផ្សារ និងក៏ដូចជាពង្រីក ទីផ្សារ ឲ្យកាន់តែទូលំទូលាយថែមទៀត ហើយកម្មវិធីនេះ អាចនឹងធ្វើជារៀងរាល់ឆ្នាំ។

ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា ការតាំងបង្ហាញនេះដែរ គឺជាការបង្ហាញនូវទំនិញនានា ដែលកើតចេញពីផលិតផលកសិកម្មនៅកម្ពុជា ដើម្បីឲ្យអ្នកចូលរួមបានស្គាល់ ងាយទំនាក់ទំនងគ្នា សម្រាប់ពង្រីកទីផ្សារ ឲ្យកាន់តែទូលំទូលាយទាំងក្នុងស្រុក និងក៏ដូចជាក្រៅប្រទេស។

សូមបញ្ជាក់ផងដែរថា កម្មវិធី «កសិកម្ម វាលបៃតង» នេះ ក៏មានការរៀបចំបង្ហាញ ដល់ភ្ញៀវកិត្តិយស អំពីការដាល់អំបុក ដែលជាផ្នែកមួយ នៃវប្បធម៌ផ្សារភ្ជាប់នឹងវិស័យកសិកម្មដំណាំស្រូវ ក្រោយប្រមូល ផលផងដែរ៕