អាជ្ញាធរអគ្គិសនីកម្ពុជា ផ្សព្វផ្សាយពីការបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់អគ្គិសនីក្នុងវិស័យ ទេសចរណ៍ ដែលភ្ជាប់ពីខ្សែបណ្តាញចែកចាយប្រភពពីបណ្តាញជាតិ ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤


(ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំផ្ស ព្វផ្សាយស្តីពី ការបញ្ចុះថ្លៃអគ្គិសនី ក្នុងក្របខណ្ឌទូទាំងប្រទេសចំពោះអ្នកប្រើប្រាស់អគ្គិសនីក្នុង វិស័យទេសចរណ៍ ដែលភ្ជាប់ពីខ្សែបណ្តាញចែកចាយប្រភពពីបណ្តាញជាតិ ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះបានធ្វើឡើងក្រោមវត្តមានលោក លី ច័ន្ទណារ៉ី នាយកប្រតិបត្តិនៃអាជ្ញាធរអគ្គិសនីកម្ពុជា តំណាងលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រសួងរ៉ែ និងថាមពល, អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនី កម្ពុជា អនុវត្តការអនុគ្រោះថ្លៃលក់អគ្គិសនី សម្រាប់បរិមាណ អគ្គិសនីដែលប្រើប្រាស់លើសពីមធ្យម ភាគក្នុងរយៈពេល ៣ខែ (ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤) ដើម្បីជំរុញឱ្យអ្នកធ្វើអាជីវ កម្មក្នុងវិស័យទេសចរណ៍ នៅក្នុងរដូវចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤។

ក្រសួងរ៉ែ និងថាមពល, អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជានឹងបញ្ចុះថ្លៃអគ្គិសនី ១៥% ចំពោះបរិមាណថាមពលដែលប្រើលើសពីការប្រើមធ្យមក្នុងរយៈពេល ៦ខែ កន្លងមក របស់អ្នក ប្រើប្រាស់ អគ្គិសនី ប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍ តាម គោលការណ៍ និងលក្ខខណ្ឌដូចខាងក្រោម៖

ទី១៖ អ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍

– អ្នកប្រើប្រាស់ធុនតូច ទិញពីខ្សែបណ្តាញចែកចាយ LV សាធារណៈរួមមាន៖ សណ្ឋាគារ និងផ្ទះ សំណាក់ (មានអត្រាថ្លៃលក់ជារៀល)
– អ្នកប្រើប្រាស់ធុនមធ្យម ទិញតាមនាឡិកាស្ទង់តង់ស្យុងទាប ឬតង់ស្យុងមធ្យម មានអត្រាថ្លៃលក់ ជាដុល្លារ)
– អតិថិជនធុនធំ ទិញពីទ្វារចរន្តតង់ស្យុងមធ្យមនៃអនុស្ថានីយ, និង
– អតិថិជនធុនដុំ ទិញពីខ្សែបណ្តាញតង់ស្យុងខ្ពស់
– លើកលែងតែ អតិថិជនពាណិជ្ជកម្ម អាជីវកម្ម មួយចំនួនដូចជា៖ គ្រឹះស្ថានសិក្សា វិស័យសុខា ភិបាល គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនដឹកជញ្ជូន អគាររដ្ឋបាលជាដើម មិន ទទួលបានការបញ្ចុះថ្លៃនេះទេ។

ទី២៖ លក្ខខណ្ឌដែលត្រូវបញ្ចុះថ្លៃ

– បញ្ចុះថ្លៃអគ្គិសនី ១៥% សម្រាប់បរិមាណថាមពលអគ្គិសនីប្រើប្រចាំខែដែលលើសពីមធ្យមភាគ ក្នុងរយៈពេល៦ខែកន្លងមកក្នុងលក្ខខណ្ឌធម្មតា
– ការបញ្ចុះថ្លៃនេះ ចំពោះតែបរិមាណថាមពលអគ្គិសនី (kWh) ដែលប្រើលើសប៉ុណ្ណោះ ។

ទី៣៖ រយៈពេលដែលត្រូវបញ្ចុះថ្លៃ

– ចំពោះថាមពលដែលប្រើនៅខែធ្នូ ឆ្នាំ២០២៣ ដល់ ខែកុម្ភៈ ឆ្នាំ២០២៤
– រយៈពេលនេះអាចបន្ថែមទៀត អាស្រ័យលើលទ្ធភាពហិរញ្ញវត្ថុរបស់អគ្គិសនីកម្ពុជា។

អាជ្ញាធរអគ្គិសនីកម្ពុជា សូមអំពាវនាវចំពោះអ្នកប្រើប្រាស់អគ្គិសនី ដែលយល់ថាការប្រើប្រាស់ អគ្គិសនីរបស់ខ្លួនស្របតាមលក្ខខណ្ឌខាងលើអាចដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់ដែលឋិតក្នុងតំបន់ដែល ខ្លួនកំពុងប្រើអគ្គិសនី ដើម្បីទទួលបានការបញ្ចុះថ្លៃ។

ទន្ទឹមនឹងនេះ អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បានបង្កើតក្រុមការងារចម្រុះ EAC-EDC ដើម្បីជួយសម្របសម្រួល ពន្យល់ បំភ្លឺ និងដោះស្រាយបញ្ហានានាពាក់ព័ន្ធនឹងគោលការណ៍ និងនីតិ វិធីនៃការ អនុវត្តបញ្ចុះថ្លៃនេះ ដែលមានសមាសភាពដូចខាងក្រោម៖

+ ក្រុមការងារអាជ្ញាធរអគ្គិសនីកម្ពុជា រួមមានទី១៖ លោក ឃុន ពិសិដ្ឋ, ២៖ លោក លឹម ប៉ូឈាង ទូរស័ព្ទលេខ៖ 017 660 777 ទូរស័ព្ទលេខ៖ 012 331 246, ៣៖ លោក លាង សុខឡាក់ ទូរស័ព្ទ លេខ៖ 077 966 436

+ ក្រុមការងារអគ្គិសនីកម្ពុជា រួមមាន១៖ លោក ផៃ សុវណ្ណារ៉ ទូរស័ព្ទលេខ៖ 012970 69, ២៖ លោក ឃឹម បូណា, ទូរស័ព្ទលេខ៖ 092 377 792, ៣៖ លោក វ៉ាន្នី មករា ទូរស័ព្ទលេខ៖ 077 999 484៕