ក្រសួងធនធានទឹកបញ្ជាក់ពីស្ថានភាពធាតុអាកាសពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា

ភ្នំពេញ ៖ ក្រសួងធនធានទឹ​ក និងឧតុនិយម នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ដោយបញ្ជាក់នៅរយៈពេលនេះ សីតុណ្ហភាពនៅកម្ពុជា អប្បបរមា ពី២៤-២៧អង្សាសេ និងអតិបរមាពី ៣២-៣៧អង្សាសេ។

ក្រសួងបានឲ្យដឹងទៀតថា នៅរយៈពេលនៃការព្យាករណ៍នេះ ក៏មានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរផងដែរ ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្ននូវបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន នៅតាមបណ្តាខេត្តជាប់សមុទ្រ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ ថ្ងៃទី០១ ខែឧសភា៕