រាជរដ្ឋាភិបាល សម្រេចកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណ បង្កើតអង្គភាពសារព័ត៌មានថ្មីចំនួន ៥០% រយៈពេល ៥ឆ្នាំ


យោងតាមលិខិតរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចំណារដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣, រាជរដ្ឋាភិបាលយល់ព្រមលើកលែង ពន្ធប៉ាតង់ សារព័ត៌មានតាមប្រព័ន្ធអនឡាញ ប្រភេទធុនតូចទាំង អស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ (២០២៣-២០២៨) និង កាត់បន្ថយ កម្រៃ ស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០% ។ បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញ ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន ៩១៧ អង្គភាព ។

ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់បងប្អូនដែលកំពុងប្រកបអាជីវកម្ម ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ដែលមិនទាន់ បានចុះបញ្ជីត្រឹមត្រូវ សូមបំពេញបែបបទនិង ចុះបញ្ជីឱ្យបានត្រឹមត្រូវ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន៕