(តៃប៉ិ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បានប្រាប់អោយដឹងថា ក្រសួងការ ពារជាតិតៃវ៉ាន់ នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកានេះបានឱ្យដឹងថានាវាចម្បាំងមួយគ្រឿងរបស់អូស្ត្រាលី បានធ្វើដំណើរឆ្លងកាត់ច្រក សមុទ្រតៃវ៉ាន់ ដែលជាផ្លូវទឹកដ៏រសើបមួយខណ្ឌចែករវាងចិន និងតៃ វ៉ាន់។ តាមក្រសួងការពារជាតតិតៃវ៉ាន់ នាវាចម្បាំងអូស្ត្រាលីបានធ្វើដំណើរចូល និងឆ្លងកាត់ច្រក សមុទ្រតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ក្នុង ទិសដៅឆ្ពោះទៅទិសត្បូង។ ក្រសួងបានបញ្ជាក់ដូច្នេះថា «អំឡុងការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ (តៃវ៉ាន់) យោធាតៃវ៉ាន់បាន តាមដានស្ថានការណ៍ ទាំងផ្លូវសមុទ្រ និងដែនអាកាស ដោយស្ថានការណ៍មានសភាពធម្មតា»។
គួរបញ្ជាក់ថា ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដោយនាវាចម្បាំងអូស្ត្រាលី កើតមានឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុង ប៉េកាំង កាលពីដើមខែវិច្ឆិកាកន្លងទៅនេះក្នុងគោលដៅបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំង២៕