លោក Blinken អរគុណរដ្ឋមន្ត្រីជប៉ុន ដែលបានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល

(តូក្យូ)៖ អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក លោក Antony Blinken បានពិភាក្សាអំពីស្ថានភាពនៅតំបន់ហ្គាហ្សា ជាមួយសមភាគីជប៉ុនកាលពីថ្ងៃអង្គារសប្តាហ៍នេះ រួមទាំងភាពចំបាប់ នៃការបង្កើនជំនួយមនុស្សធម៌ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ដល់រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Kamikawa សម្រាប់ការថ្កោលទោស ចំពោះការវាយប្រហាររបស់ក្រុមហាម៉ាសលើប្រទេសអ៊ីស្រាអែល និងសម្រាប់ការចូលរួមរំលែកទុក្ខដល់ពលរដ្ឋអាមេរិកដែលបានបាត់បង់ជីវិត»

លោក Blinken កំពុងមានវត្តមាននៅទីក្រុងតូក្យូដើម្បីចូលរួមកិច្ចប្រជុំ G7 ។

មន្ត្រី និងអ្នកវិភាគនិយាយថា ប្រទេសជប៉ុនបានចាត់វិធានការយ៉ាងប្រុងប្រយ័ត្នចំពោះវិបត្តិនេះ ដោយរក្សាជំហររបស់ខ្លួនឱ្យស្រប​តាម​ជំហរ​គាំទ្រ​អ៊ីស្រាអែល​ នៃ​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​បំផុត​របស់​ខ្លួន គឺសហរដ្ឋអាមេរិក៕