សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ស៊ី ជីនពីង ជួបពិភាក្សាការងារ


(ប៉េកាំង, ចិន)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន។

ជំនួបធ្វើឡើងនៅមហាវិមានប្រជាជនចិន ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។ ជំនួបជា​មួយ​លោក ស៊ី ជីនពីង នាព្រឹកថ្ងៃនេះ គឺជាជំនួបលើកទី២ហើយ​ក្នុងឋានៈ​សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយក រដ្ឋមន្ត្រីកម្ពុជា។

ជំនួបលើកទី១ បានធ្វើឡើងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងដំណើរបំពេញទស្សនកិច្ចជា ផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេសចិន។

សូមបញ្ជាក់ថា ក្នុងដំណើរបំពេញការងារនៅចិនពេលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួប ជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន និងលោក ឆាយ ឈី (Cai Qi) សមាជិក​គណៈ​កម្មាធិ ការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយ​នីស្ដចិន និងជាប្រធាន ការិយាល័យកិច្ចការទូទៅ នៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយ​នីស្ដ​ចិនផងដែរ៕