(ចិន)៖ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា ពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី ចូលរួម កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit) និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះអ្នកឧកញ៉ា គិត ម៉េង និងគណៈប្រតិភូសភាពាណិជ្ជកម្ម កម្ពុជា នឹងចូលរួមកិច្ចប្រជុំធុរកិច្ច និងវិនិយោគផ្សេងៗទៀត ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង ក៏ដូច ជាតភ្ជាប់ធុរកិច្ចរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត៕