(ប៉េកាំង, ចិន)៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកលោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបធ្វើឡើងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ទីដែលសម្តេចធិបតី អញ្ជើញចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣។
ក្រុមហ៊ុន China Railway Construction Corporation ជាក្រុមហ៊ុនមានជំនាញសាងសង់ផ្លូវរថភ្លើង ដែលបានសាងសង់ផ្លូវរថភ្លើងជាច្រើនខ្សែទាំងនៅក្នុងប្រទេសចិន និងបណ្តាប្រទេសដទៃទៀត៕