(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការ ងារជាមួយ លោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តី ការក្រសួង។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសស្វីសដែលបាន ផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាជាបន្តបន្ទាប់ព្រមទាំងសាទរស្នាដៃដ៏អស្ចារ្យរបស់មន្ទីរពេទ្យគន្ធបុប្ផាសម្រាប់កុមារ និងស្ត្រីកម្ពុជា។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា និង បានបញ្ជាក់ការបន្តគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។ លោកឯកអគ្គរដ្ឋទូត បានបន្ថែមថាការជួយ គាំទ្រនេះក៏ត្រូវបានផ្តល់ក្នុងក្របខ័ណ្ឌ កម្មវិធីកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់មេគង្គឆ្នាំ២០២២-២០២៥។
ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិផងដែរ៕