(មូស្គូ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានអោយដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅថ្ងៃអង្គារនេះ ថា ជម្លោះរវាងអ៊ី ស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា គឺបង្ហាញយ៉ាងច្បាស់ពី «ការបរាជ័ យ» នៃគោលនយោ បាយរបស់ទីក្រុងវ៉ាស៊ីនតោននៅមជ្ឈិមបូព៌ា ហើយបានពណ៌នាការបង្កើត «រដ្ឋប៉ាឡេស្ទីនឯករាជ្យ និងអធិបតេយ្យភាព» ថាជា «ភាពចាំបាច់» ក្នុងការដោះស្រាយបញ្ហានេះ។
លោក ពូទីន បានធ្វើសេចក្តីថ្លែងការណ៍ទាំងនេះ នៅក្នុងអំឡុងពេលជំនួបរបស់លោកជាមួយ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Muhammad Shia al-Sudani នៅទីក្រុងមូស្គូ ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុម ហាម៉ាសបានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីស្រាអែល។
លោក ពូទីន បាននិយាយដដូច្នេះថា «ខ្ញុំគិតថាមនុស្សជាច្រើនយល់ស្របជាមួយខ្ញុំថា នេះគឺជា ឧទាហរណ៍ច្បាស់លាស់ នៃការបរាជ័យនៃគោលនយោបាយអាមេរិកនៅមជ្ឈិមបូព៌ា»។ទន្ទឹមនឹងនោះ លោកក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការអនុវត្តដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទាក់ទងនឹងការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ និងអធិបតេយ្យភាព។
ប្រធានាធិបតីរុស្ស៉ីរូបនេះបាននិយាយទៀតថា សហរដ្ឋអាមេរិក «បានព្យាយាមផ្តាច់មុខ (ចំពោះ ជម្លោះនៅតំបន់បជ្ឈិមបូព៌ា) ប៉ុន្តែជាអកុសលវាមិនរវល់ក្នុងការស្វែងរកដំណោះស្រាយសម្របសម្រួល ដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរនោះទេ»។
លោកបានបន្ថែមថា លោកខាងលិច «មិនបានគិតដល់ផលប្រយោជន៍មូលដ្ឋានរបស់ប្រជាជនប៉ាឡេស្ទីនទេ»។
គួរបញ្ជាក់ថា កាលពីថ្ងៃមុន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយថា ការ បង្កើតរដ្ឋប៉ាឡេស្ទីនគឺជាដំណោះស្រាយ «គួរឱ្យទុកចិត្តបំផុត» សម្រាប់សន្តិភាពនៅអ៊ីស្រាអែល៕