(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បានចាត់ទុកដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ បានពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះសន្តិភាពសកល និងការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយចក្ខុវិស័យសម្រាប់អនាគត។
ខាងក្រោមនេះ ជាលទ្ធផល និងផ្លែផ្កានៃបេសកកម្មការងាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅអង្គការសហប្រជាជាតិ ក៏ដូចជានៅលើទឹកដីអាមេរិក៖