តៃវ៉ាន់ ជំរុញឱ្យចិនបញ្ឈប់សកម្មភាពយោធា ក្បែរដែនកោះរបស់ខ្លួន

(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានជំរុញឱ្យចិនបញ្ឈប់សកម្មភាពអរិភាពឯតោភាគី បន្ទាប់ពីទីក្រុងតៃប៉ិបានរាយការណ៍ពីសកម្មភាព យន្ដហោះចម្បាំងចិន នៅក្បែរដែនកោះរបស់ខ្លួនឥតឈប់ឈរ ជាមួយការសង្កត់ធ្ងន់ថាសកម្មភាពបែបនេះនឹងមានតែបង្កើនភាពតានតឹង តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ចិន ដែលអះអាងថាតៃវ៉ាន់គឺជាខេត្តមួយរបស់ខ្លួន បានបង្កើនការធ្វើសកម្មភាពយោធាតាមរយៈការធ្វើសមយុទ្ធយោធាជាប្រចាំ នៅក្បែរ កោះតៃវ៉ាន់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រសួងការពារជាតិតៃវ៉ាន់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទ ទី១៨ ខែកញ្ញានេះ បានគូសបញ្ជាក់ដូច្នេះថា «ការធ្វើសកម្មភាពយោធាយាយីឥតឈប់ឈរដោយយោធាកុម្មុយនិស្ដ (ចិន) អាចនឹងបង្កើន ភាពតានតឹងបានយ៉ាងងាយស្រួល ព្រមទាំងធ្វើឱ្យសន្តិសុខក្នុងតំបន់កាន់តែធ្លាក់ចុះដុនដាប។ ដូច្នេះយើងអំពាវនាវឱ្យអាជ្ញាធរទីក្រុងប៉េកាំង ទទួលខុសត្រូវ និងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអរិភាពទឯតោភាគី»៕