(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ គឺ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះបានសម្ដែងក្ដីព្រួយបារម្ភពីកិច្ច សហប្រតិបត្តិការយោធាថ្មីមួយរវាងរុស្ស៉ី និងកូរ៉េខាងជើង បន្ទាប់ពីមេដឹកនាំនៃប្រទេសទាំង២បាន ជួបគ្នា។ ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានលើកឡើងថាកិច្ចសហប្រតិបត្តិការដែលត្រូវបាន ប្រកាសអំឡុងដំណើរទស្សនកិច្ចរបស់មេ ដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅកាន់ទីក្រុងវ្ល៉ាឌីវ៉ូស្ដុក (Vladivostok) គឺជារឿងមួយគួរឱ្យ ព្រួយបារម្ភហើយអាចនឹងបំពានលើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកបន្តថាសហរដ្ឋអាមេរិកបារម្ភ ថាផ្កាយរណបរបស់កូរ៉េខាងជើងដែលលោក ពូទីន សន្យាផ្ដល់កិច្ចសហប្រតិបត្តិការ នឹងត្រូវបានប្រើប្រាស់ដើម្បីអភិវឌ្ឍមីស៊ីលបាលិស្ទីគរបស់ ទីក្រុង ព្យុងយ៉ាង។ បើតាមអ្នកនាំពាក្យរូបនេះ សហរដ្ឋអាមេរិកនឹងមិនស្ទាក់ស្ទើរឡើយក្នុងការដាក់ទណ្ឌកម្ម ប្រសិនបើចាំបាច់៕