ការស្នើសុំអោយមានការរុះពីស៊ុមគ្រេងដែលអាស្រ័យផលដោយលោក លូ ផល្លី ព្រោះស៊ុមនេះពង្រីកធំពេក ប្រជាពលរដ្ឋពិបាកអាស្រ័យផលស្នើសុំអោយអង្គពិធីថ្នាក់ដឺកនាំជួយរៀបចំទីតាំងស៊ុមគ្រេង អោយប្រជាពលរដ្ឋភូមិស្រែត្រាវបានអាស្រ័យផលផង ម្យ៉ាងវិញទៀតសូមកុំចោទប្រកាន់ភូមិស្រែថ្មីថាជាចោរទៀតអី ព្រោះប្រជាពលរដ្ឋអាស្រ័យផលជាក់ស្តែង៕ លោក លូ ផល្លី លើកឡើងថាលោកស្រី និងប្រជាពលរដ្ឋបានចូលដកព្រុំស៊ុមរបស់គាត់ ដែលបានធ្វើរយះពេលមួយឆ្នាំហើយ ហើយលោកបន្តស្នើសុំច្បាប់ថ្មី។ ដោយច្បាប់លោកស្នើសុំពីមុន ២ ហិកតា ក្នុងឆ្នាំ២១០៤។ ក្នុងឆ្នាំ ២០២២ លោកពង្រីកស៊ុម ៦ ហិកតា។ បច្ចុប្បន្នស៊ុមនេះមានទំនាស់អ្នកភូមិចូលដក។
លោកស្រី ជា ណាវី លើកឡើងថា សូមកុំអោយលោក លូ ផល្លី ពង្រីកស៊ុមគ្រេងលើសពី២ម៉ែត្រ។ លោកអភិបាលស្រុក លើកឡើងថាលោកបានរៀបចំក្រុមការងារចុះពិនិត្យវាយតម្លៃ និងដោះស្រាយ។ ហើយថ្ងៃនេះលោកជំទាវក៏បានចុះមកផ្ទាល់ហើយ។ កន្លងមករដ្ឋបាលស្រុកបានយកចិត្តទុកដាក់ប៉ុន្តែក៏បានដោះស្រាយពីមួយចំណុចម្តង។ ដើម្បីដោះស្រាយបញ្ហាស្របតាមបំណងប្រជាពលរដ្ឋ មានតែត្រូវចុះកំណត់ព្រុំលោក លូ ផល្លី ត្រឹម២ហិកតាដូចការអនុញ្ញាតពេលកន្លងមកដដែល។
លោកនាយផ្នែកជលផលលើកឡើងថា ចាប់តាំងពីលោកចូលកាន់តំណែងនៅស្រុកបទុមសាគរ លោកពុំទាន់អនុញ្ញាតច្បាប់អោយម្ចាស់់អាជីកម្មឡើយ ចំពោះការលើកឡើងរបស់សារព័ត៍មានជាសិទ្ធិរបស់គាត់។ ហើយការចូលអូសក្នុងស៊ុមអ្នកដទៃជាអំពើខុសច្បាប់។
លោក លូ ផល្លី ទទួលយកការលើកឡើងរបស់លោកជំទាវអោយកំណត់ព្រុំត្រឹម២ហិកតា។ លោកស្រី ជា ណាវី ស្នើសុំអោយអាជ្ញាធរកំណត់បង្គោលព្រុំអោយបានច្បាស់ និងប្រសិនបើមានបញ្ហាណាមួយ សូមលោកប្រធានសហគមន៍លោកនាយផ្នែកជលផលជួយដោះស្រាយនិងបកស្រាយផង។ (លោក អ៊ី ម៉េងលាង )
លោកប្រធានមន្ទីរកសិកម្មស្នើសុំ លោក អ៊ី ម៉េងលាង កុំអោយប្រជាពលរដ្ឋប្រើប្រាស់ឧបករណ៍ខុសច្បាប់យកមកនេសាទ ហើយក្រុមការងារនឹងរៀបចំកំណត់តបន់គោលដៅដែលអាចអាស្រ័យផលកនឺងមិនបាន។ បើនិយាយពីផ្លូវច្បាប់ ការប្រើប្រាស់ឧបករណ៍ខុសច្បាប់ឬអាស្រ័យផលខុសច្បាប់មិនថាតូចឬធំ ត្រូវមានទោសដូចគ្នា បច្ចុប្បន្នផ្នែកជលផលបានអនុគ្រោះច្រើនណាស់ដោយសុទ្ធតែជាប្រជាពលរដ្ឋក្នុងភូមិ។
លោក អិក គួន ជាមេឃុំ លើកឡើងពីការស្នើសុំរបស់លោកស្រី ជា ណាវី ក្នុងការដកហូតប្រធានសហគមន៍មិនអាចសម្រេចត្រឹមអ្នកភូមិបានទេ ព្រោះត្រូវមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ។ ការរឹតបន្តឹងច្បាប់នេសាទជាមួយប្រជាពលរដ្ឋអាចនាំអោយមានការបាត់អាជីពមុខរបរមូលដ្ឋាន។
លោក ក្រូច បុរីសីហា អភិបាលស្រុកលើកឡើងពីការកំណតនិយាមការលើស៊ុមអាស្រ័យផល ហើយជាប្រជាពលរដ្ឋក្នុងភូមិទើបអនុញ្ញាត។ ដើម្បីកុំអោយមានទំនាស់ត្រូវកំណត់អោយច្បាស់លាស់។ ប្រសិនបើប្រជាពលរដ្ឋទទួលបានស៊ុមអាស្រ័យផល សូមកុំលក់ដូរ (ទិញលក់គ្នាឯង)។ ប្រសិនបើមិនអាស្រ័យផល ត្រូវប្រគល់ជូនអាជ្ញាធរវិញដើម្បីអោយអ្នកផ្សេងអាស្រ័យផលបន្ត៕