ក្រុមសមាសភាពអតីត CNRP សុំចុះបញ្ជីបង្កើតគណបក្ស «ខ្មែរស្រឡាញ់ជាតិ»

ភ្នំពេញ ៖ ក្រុមអតីតមន្ត្រីគណបក្សប្រឆាំង CNRP បានដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយថ្មីមួយឈ្មោះ «ខ្មែរស្រឡាញ់ជាតិ»នៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នេះ ភ្ជាប់ដោយឯកសារជាច្រើន ក្នុងនោះស្នាមមេដៃជាង ៤ពាន់ និងបង្ហាញពីរចនាសម្ព័ន្ធគណៈកម្មាធិការបណ្តោះអាសន្នរបស់បក្សថ្មីនេះផងដែរ។

រចនាសម្ព័ន្ធគណៈកម្មាធិការបណ្ត្តោះអាសន្នរបស់ខ្មែរស្រឡាញ់ជាតិ មានដូចជាៈ ១. លោក ជីវ កក្តា ជាប្រធានគណបក្ស។ ២. លោក តាន់ ទីន អនុប្រធានប្រចាំការ។ ៣. លោក កង កឹមហាក់អនុប្រធាន។ ៤. លោក ខឺយ ស៊ីនឿន អនុប្រធានគណបក្ស និងតំណាងស្ថាបនិក។ ៥. លោកសៀវ សុត សមាជិក។ ៦. លោកស៊ឹម សុវណ្ណី សមាជិក។ ៧. លោក សុខ វិបុល សមាជិ ។៨. លោក អាន សុភារ៉ា សមាជិក។

លោក ជីវ កក្តា ជាប្រធានគណបក្ស ខ្មែរស្រឡាញ់ជាតិ បានថ្លែងប្រាប់ក្រុមអ្នកកាសែត ថា គណបក្សខ្មែរស្រឡាញ់ជាតិ បានយកស្នាមមេដៃចំនួន ៤៥១៦មេដៃ មកដាក់នៅក្រសួងមហាផ្ទៃ ដើម្បីសុំចុះបញ្ជីគណបក្សនយោបាយថ្មី បន្ទាប់ពីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យបង្កើតគណបក្ស«ខ្មែរស្រឡាញ់ជាតិ» ដែលបានស្នើសុំកាលពីខែមករា ឆ្នាំ២០២០៕