សម្តេចតេជោ ហ៊ុន សែន ផ្ញើសារចូលរួមរំលែកទុក្ខ ប្រធានាធិបតីកូរ៉េខាងត្បូង ចំពោះមរណភាព លោក យូន គីជុង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតមួយជូន លោក យួន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណ រដ្ឋកូរ៉ ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ លោក យូន គីជុង ជាឪពុករបស់ លោកប្រធា នាធិបតី។ តាមរយៈសារលិខិត ដែលទទួលបាន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះ ថា៖ «ខ្ញុំ និងភរិយា មានអារម្មណ៍សោកសៅក្រៃលែង នៅពេលទទួលបានព័ត៌មានអំពីមរណភាព ឪពុកជាទីស្រឡាញ់របស់ឯកឧត្តមគឺ លោក យូន គីជុង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ ក្នុងគ្រាដ៏សោកសៅនេះ និងភរិយាសូមរំលែកទុក្ខដ៏ក្រៀមក្រំនេះ រួមនឹងសមានចិត្តដ៏ជ្រាលជ្រៅជា មួយឯកឧត្តម និងក្រុមគ្រួសារ ចំពោះការបាត់បង់ដ៏ធំធេងនេះ»

សម្តេចបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំ និងភរិយាជឿជាក់ថា ឪពុកជាទីគោរពស្រលាញ់របស់ឯកឧត្តម បានចាកចេញពីពិភពលោក របស់យើងជាមួយនឹងបេះដូងពោរពេញដោយសេចក្តីស្ងប់ មោទកភាព និងការពេញចិត្ត ដែលគាត់បានចិញ្ចឹមបីបាច់ឯកឧត្តម ឱ្យក្លាយជារដ្ឋបុរសដ៏ឈ្លាសវៃ ដែលខិតខំប្រឹង ប្រែងមិនខ្លាចនឿយហត់ ចំពោះការលើកកម្ពស់សេចក្តីសុខ វិបុលភាព និងសុខុមាលភាព នៃប្រជា ជាតិកូរ៉េទាំងមូល។ សូមឯកឧត្តម ទទួលនូវការគោរពរាប់អានពីខ្ញុំ និងភរិយា»

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖