កូរ៉េខាងជើង ទទួលស្គាល់ជាផ្លូវការថាទាហានអាមេរិក Travis King កំពុងស្ថិតក្នុងប្រទេសរបស់ខ្លួន


 (សេអ៊ូល)៖  តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌ មាន AFP នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣ បានអោយដឹងថា កូរ៉េខាងជើង នៅថ្ងៃពុធនេះ បានទទួលស្គាល់ជាផ្លូវការលើកដំបូងថាទាហានអាមេរិកម្នាក់ឈ្មោះ Travis King ពិតជាបានឆ្លង ដែនចូលក្នុង ទឹកដីរបស់ខ្លួនពិតមែន។

សេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀត ថាទាហានឈ្មោះ Travis King បានបង្ហាញពីបំណង របស់ខ្លួន ដើម្បីស្វែងរកសិទ្ធិជ្រកកោននៅក្នុង ប្រទេសកូរ៉េខាងជើង ឬប្រទេសទី៣ ដោយសារតែរូបគេមានអារម្មណ៍មិនល្អពីការរំលោភបំពានយ៉ាង អមនុស្សធម៌ និងការរើសអើងពូជសាសន៍នៅក្នុងជួរយោធាអាមេរិក។ KCNA បន្ថែមថាទាហាន អាមេរិករូបនេះក៏បានទទួលស្គាល់ដែរថាខ្លួនពិតជាបាន ឆ្លងដែនដោយខុសច្បាប់ចូលក្នុងទឹកដីកូរ៉េ ខាងជើង ហើយថាការស៊ើបអង្កេតមួយកំពុងធ្វើឡើង។

ប៉ុន្តែ មន្ត្រីម្នាក់មកពីក្រសួងការពារជាតិអាមេរិក បាននិយាយថាសហរដ្ឋអាមេរិកមិនទាន់អាចផ្ទៀង ផ្ទាត់ចម្លើយសារភាពរបស់ទាហាន Travis King បាននៅឡើយទេ ខណៈកំពុងផ្ដោតលើការធ្វើ យ៉ាងណា ធានាឱ្យបានថារូបគេអាចត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញដោយសុវត្ថិភាព៕