ប្រេងសាំងនឹងចុះថ្លៃនៅត្រឹម២៣៥០រៀល/លីត្រចាប់ពីពេលនេះដល់ថ្ងៃទី១៥ ខែមេសា

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការកំណត់ថ្លៃប្រេងឥន្ធនៈ ត្រូវលក់រាយតាមស្ថានីយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ដោយសាំងធម្មតាត្រូវលក់តម្លៃ២,៣៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ ក្នុងតម្លៃ ២,៤៥០រៀលក្នុង១លីត្រ។

ការកំណត់ថ្លៃថ្មីនេះ ឃើញថា ចុះថ្លៃខ្លាំងបើធៀបនឹង១៥ថ្ងៃមុន ដែលសាំងធម្មតាតម្លៃ ៣,០៥០រៀល និងម៉ាស៊ូត២,៨០០រៀលក្នុង១លីត្រ៕