កោះកុង÷ អរគុណសន្តិភាព អរគុណនយោបាយឈ្នះ.ឈ្នះ ដើម្បីបង្កើនភាពស្និតស្នាល និងស្នាមញញឹម ដែលជាកត្តាចាំបាច់ ពីថ្នាក់ដឹកនាំ នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៣ ឯកឧត្តម ឈឿន កុសលវីរ: ប្រធានក្រុមការងាររាជរដ្ឋាភិ បាល ចុះមូលដ្ឋានឃុំកណ្តោល និងលោកជំទាវ សាំង សូរធូកា សប្បុរសជន គាំទ្រគណ:បក្សក្នុងមូលដ្ឋានឃុំកណ្តោល
ស្រុកបុទុមសាគរ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមបក្ស និងសមាជិក សមាជិការ គណៈបក្សក្នុងពិធីជួបជុំអាហារសាមគ្គី ក្រោយពីទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើស រើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅបរិវេណមន្ទីរបក្ស ឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង ។
ថ្លែងក្នុងពិធី ឯកឧត្តម ឈឿន កុសលវីរៈ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន និង ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបេកភាព បន្តវេន ជានាយករដ្ឋមន្ត្រី មកដល់បងប្អូន ពុកម៉ែ ក្នុងឃុំកណ្តោល ដែលទទួលបានសំឡេងគាំទ្រយ៉ាងលើសលប់ មិនដែលធ្លាប់មាន ។
ជាមួយគ្នាក្នុងឱកាសនោះដែរ ដើម្បីផ្សារ ភ្ជាប់ និងតបស្នងនូវស្នាមញញឹម ពីថ្នាក់ ដឹកនាំ ប្រជាពលរដ្ឋក្នុងឃុំកណ្ដោល បានរៀបចំ នៅទឹកឃ្មុំបរិសុទ្ធ និងមាន់ស្រែ បន្លែធម្មជាតិ ដែលជាទឹកចិត្ត នៃក្តីស្រឡាញ់របស់ប្រជាពលរដ្ឋ ជូនជាកាដូដល់ ឯកឧត្តម ឈឿន កុសលវីរៈ នឹងលោកជំទាវ សាំង សូធូរកា សប្បុរសជន គាំទ្រគណ: បក្សក្នុងមូលដ្ឋានឃុំកណ្តោល ជាអនុស្សាវរីយ៍ ដែលលោកខិតខំប្រឹងប្រែងនិងផ្តល់ស្នាមញញឹមកន្លងមក។
ឈ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឈឿន កុសលវីរ: និងលោកជំទាវ សាំង សូធូរកា សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំកណ្ដោល និងប្រជា ពលរដ្ឋ ក្នុងសហគមន៍បៃតង ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា សូមបងប្អូន ពុកម៉ែ បន្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ៗអាណត្តិបន្តទៀត ដើម្បីសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងសង្គម ៕ ដោយ សេន ពិសិដ្ឋ