ទឹកជំនន់បានបង្កឱ្យមានការជម្លៀសប្រជាជនជាង ៩២,០០០នាក់នៅភាគខាងត្បូងប្រទេសហ្វីលីពីន

 (ម៉ានីល)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ បញ្ជាក់ថា ទីភ្នាក់ងាររដ្ឋាភិបាលហ្វីលីពីនបានឱ្យដឹងនៅថ្ងៃចន្ទនេះថា រដ្ឋាភិ បាលហ្វីលីពីនបានជម្លៀសមនុស្សយ៉ាងហោចណាស់ ៩២,៣១៩នាក់នៅក្នុងទីក្រុងចំនួនបី ដែល រងគ្រោះដោយទឹកជំនន់នៅភាគនិរតី នៃកោះមីនដាណាវ។

នាយកដ្ឋានសុខុមាលភាពសង្គម និងអភិវឌ្ឍន៍ (DSWD) បាននិយាយថា ភ្លៀងធ្លាក់ពេញមួយ សប្តាហ៍បានជន់លិចក្រុង Kabacan និងក្រុង Pikit ក្នុងខេត្ត Cotabato ព្រមទាំងក្រុង Glan ក្នុងខេត្ត Sarangani ដែលប៉ះពាល់ដល់គ្រួសារចំនួន ១៩,១២៤គ្រួសារ។

នាយកដ្ឋាននេះបានបន្ថែមថា គិតត្រឹមថ្ងៃចន្ទនេះ ២៥១គ្រួសារត្រូវជម្រៀសឱ្យស្នាក់នៅបណ្តោះ អាសន្នក្នុងក្រុង Jalan ក្នុងខេត្ត Sarangani ជាកន្លែងដែលសម្ភារៈសង្គ្រោះ ដូចជាកញ្ចប់អាហារ ត្រូវបានផ្តល់ដោយរដ្ឋាភិបាលក្នុងតំបន់៕